TNAOT News
· 01-27
ពេញលេងហើយ! សមាសភាពគូប្រកួត ISKA Krud Kun Khmer វគ្គ៤ ដែលគ្រោងនឹងអង្រួនចិត្តអ្នកទស្សនានៅខេត្តតាកែវ ហើបគូថមិនដល់កៅអី!
#ISKA Krud Kun Khmer# #TNAOT SPORT# #កីឡា# #ប្រដាល់ខ្មែរ#
2166

អ្នកលេងគុនខ្មែរ គោរមៈ ច័ន្ទរាជ និង ប៊ុន សុធា នឹងត្រូវល្បងសមត្ថភាពជាមួយម្ចាស់ខ្សែក្រវាត់លំដាប់អន្តរជាតិរបស់ហ្វីលីពីន Jhaymie Gayman ព្រមទាំងអ្នកមែនមកពីប្រេស៊ីល Gabriel Belizario ដើម្បីលេង 4 Man Tournament ប្រជែងខ្សែក្រវាត់ ISKA Kun Khmer Intercontinental Title 57KG។

ជាមួយគ្នានេះ កីឡាករល្អក្បាច់ លន បញ្ញា នឹងត្រូវតស៊ូជាមួយជើងឯកច្រើនស្ថាប័នរបស់អង់គ្លេស និង WMO ប្រចាំទ្វីបអឺរ៉ុប Joe Dean ដើម្បីឲ្យដឹងច្បាស់ថាតើនរណាជាម្ចាស់ខ្សែក្រវាត់ ISKA Kun Khmer World Title 67Kg

យ៉ាងណាមិញ អមដោយគូមិត្តភាពអន្តរជាតិសំខាន់ៗ៖
-កីឡាកររិទ្ធ វិបុល នឹងត្រូវកំដរអ្នកល្អមកពីអ៊ីរ៉ង់ Hojjat Javadi
-សោម ពិសិដ្ឋ នឹងត្រូវតតាំងជាមួយជើងខ្លាំងប្រេស៊ីល Diogo Henrique Pereira

-សោម វិច្ឆ័យ នឹងត្រូវដណ្តើមជ័យជម្នះជាមួយអ្នកល្បីមកពីម៉ារ៉ុក Diae Banelmahdi
ចូលរួមទស្សនាដោយសេរី! កុំភ្លេចជួបគ្នានាទីវាល ភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ចាប់ពីម៉ោង៨យប់តទៅ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ព្រមទាំងប្រទេសថៃ និងមីយ៉ាន់ម៉ា
អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យសម្អាតឯកសារជាប់គាំងក្នុងប្រព័ន្ធច្រកចេញចូលតែមួយ ឱ្យអស់ក្នុងរយៈពេល ១ខែ
កម្ពុជា ទទួលរងឥទ្ធិពលព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ រហូតដល់ថ្ងៃទី២២ ខែមេសា

យោបល់ទាំងអស់ (0)