TNAOT News
· 4ម៉ោងមុន
អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យសម្អាតឯកសារជាប់គាំងក្នុងប្រព័ន្ធច្រកចេញចូលតែមួយ ឱ្យអស់ក្នុងរយៈពេល ១ខែ
#ប្រជាពលរដ្ឋខ្មែរ# #ភ្ញៀវទេសចរ# #NEW NEWS# #ច្រកចេញចូលតែមួយ# #ខេត្តព្រះសីហនុ# #សង្គម# #ព័ត៌មានសង្គម#
1214
បច្ចុប្បន្នមានឯកសារ (ពាក់ព័ន្ធ នឹងក្បាលដី) ដែលកំពុងកកស្ទះក្នុងប្រព័ន្ធតាមបណ្តារដ្ឋបាលក្រុង-ស្រុក ដូចជា ក្រុងព្រះសីហនុ ១៥៨ ក្បាលដី ក្រុងកំពង់សោម ៣៩៤ ក្បាលដី (ក្នុងនោះ ៩៩ ក្បាលដីផ្ទាល់ និង ២៩៥ ក្បាលដីផ្ទេរពីស្រុកព្រៃនប់) ស្រុកព្រៃនប់ ៩៦ ក្បាលដី ស្រុកស្ទឹងហាវ ៧៧ ក្បាលដី ស្រុកកំពង់សិលា ២៤ ក្បាលដី និងក្រុងកោះរ៉ុង ០៤ ក្បាលដី។ នេះបើតាមការលើកឡើងរបស់ កញ្ញា ឈូ ប៉ាវទាង ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ កិច្ចប្រជុំត្រួតពិនិត្យការងាររបស់អង្គភាពច្រកចេញចូលតែមួយ នៅទូទាំងខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ជាការឆ្លើយតប ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរ សុរិយោដី និងសាខាពន្ធដារខេត្ត ត្រូវរួមគ្នាដោះស្រាយការកកស្ទះក្នុងប្រព័ន្ធឱ្យបានឆាប់រហ័សបំផុត។ ចំណុចសំខាន់ៗដែលឯកឧត្តមបានណែនាំរួមមាន ការកំណត់ពេល១ខែ ក្រុមការងារត្រូវ សម្អាត ឯកសារដែលជាប់គាំងក្នុងប្រព័ន្ធទាំងអស់ឱ្យបានរលូនត្រឡប់មកវិញ។
បន្ថែមពីនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានសង្តត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ដាច់ខាតមិនត្រូវ “អសកម្មក្នុងការងារ” និងមិនត្រូវ “ស្វែងរកផលលាភផ្ទាល់ខ្លួន” ក្រៅពីសេវាកំណត់ដោយច្បាប់ឡើយ។ សេវា គាប់ចិត្តដើម្បីធានាឱ្យបានថា រាល់ពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ត្រូវទទួលបានការឆ្លើយតបដោយតម្លាភាព និងមិនត្រូវទុកចោលដោយគ្មានហេតុផល។
អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ពីការពង្រឹងយន្តការការងារ ដើម្បីបម្រើសេវារដ្ឋបាលជូនប្រទេស ជាតិ និងប្រជាពលរដ្ឋ ជាពិសេសតាមរយៈអង្គភាពច្រកចេញចូលតែមួយ ដែលជាបង្អួចសេវាដ៏សំខាន់បំផុត និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បី បង្កើនទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពលរដ្ឋមកកម្សាន្តជាង១៧០ ០០០ នាក់
លោក Zelenskyy រិះគន់អាម៉េរិកជុំវិញការបន្ធូរបន្ថយទណ្ឌកម្មប្រេងរបស់រុស្ស៊ី
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលសំខាន់ៗរបស់ខ្លួនបានរំខានដល់ការផលិតប្រេង

យោបល់ទាំងអស់ (0)