Cambo-China
· 1ម៉ោងមុន
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ព្រមទាំងប្រទេសថៃ និងមីយ៉ាន់ម៉ា
#ឯកឧត្តម វ៉ាង យី# #រដ្ឋមន្ត្រីការបរទេសចិន# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA# #បំពេញទស្សនកិច្ច#
46
សឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នឹងបំពេញទស្សនកិច្ចការងារនៅកម្ពុជា ព្រមទាំងប្រទេសថៃ និងមីយ៉ាន់ម៉ា ផងដែរ ចាប់ពីថ្ងៃទី២២-២៦ ខែមេសា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ចិន នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីកិច្ចសន្ទនា២+២” ឯកឧត្តម វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ បន្ថែមពីនេះ ឯកឧត្ដម វ៉ាង យី នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់ផងដែរ៕ ប្រភព៖ អ្នកនាំពាក្យក្រសួងការបរទេសចិន

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការបង្កើតប្រព័ន្ធទូទាត់ប្រាក់រៀល និងប្រាក់យ័នតាមរយៈQR Code នឹងផ្ដល់ភាពងាយស្រួលដល់ការដោះដូរទំនិញរវាងកម្ពុជា និងចិន
ការណែនាំពិសេស
ការវះកាត់ពីគ្រូពេទ្យនៃប្រទេសចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
ដៃនៅពីក្រោយភេសជ្ជៈ កូកា-កូឡា នៅកម្ពុជា៖ ភាពរីករាយ មោទនភាព និងការលះបង់ សម្រាប់ភេសជ្ជៈគ្រប់ដប
យោបល់ទាំងអស់ (0)