TNAOT News

· 10​ម៉ោង​មុន

កម្ពុជា នាំចេញ​ស្រូវ-អង្ករ បានជិត ១៥ លានតោន នៅក្នុងឆ្នាំ ២០២៥ កើនឡើង ២៧,៨៣%

#ប្រទេសកម្ពុជា# #ក្រសួងកសិកម្ម# #NEW NEWS# #សង្គម# #ស្រូវ# #ព័ត៌មានសង្គម# #អង្ករ#

1631

កម្ពុជានាំចេញ​ស្រូវ-អង្ករ បានជិត ១៥លានតោន នៅក្នុងឆ្នាំ ២០២៥ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ដោយ​រកចំណូល​បាន​ប្រមាណ​ ៥​ ពាន់លានដុល្លារ។ ក្នុងផលិតកម្មកសិកម្ម មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋទោះបីស្ថិតក្នុងស្ថានភាពឈ្លានពានពីប្រទេសថៃ។​យោងតាមរបាយការណ៍​របស់ក្រសួងកសិកម្ម បង្ហាញថានៅក្នុងឆ្នាំ២០២៥ ការនាំ​ចេញ​ផលិតផលដំណាំសរុបចំនួន ១៤.៩១០.៤៨០ តោន កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញស្រូវសម្រេចបាន ៦.៨៥៩.៩៣០ តោន កើនឡើង ៤៨,៨៥%, អង្ករ ចំនួន ៩៤០.៣២១ កើន ៤៥,៥៩% និងផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ​៧.១១០.២២៩ ​តោន។​

​ក្នុងឆ្នាំ ២០២៥ តុល្យភាពស្បៀងនៃបរិមាណផលស្រូវរដូវវស្សា ដែលនៅសល់ពីការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកចំនួន ៥.០៨៥.៧៨៧ តោន (គិតជាអង្ករ ៣.២៥៤.៩០៤) ដែលនៅតែអាចផ្គត់ផ្គង់ កាប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ។

ឯកឧត្តម ឌិត ​ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្ម ​បានថ្លែង ​នៅក្នុងរបាយការណ៍ថា ​នៅក្នុងឆ្នាំ ២០២៥ ​ការនាំចេញផលិតផលដំណាំ មានលក្ខណៈល្អប្រសើរ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បន្ថែមថា ផលិតកម្មស្រូវ អង្ករ ដំណាំរួមផ្សំ ឈើហូបផ្លែ បន្លែ ត្រី សាច់សត្វ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ​ក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋទោះបីស្ថិតក្នុងស្ថាន​ភាពឈ្លានពានពីភាគីថៃ ​មកលើកម្ពុជាក៏ដោយ ការនាំចេញផលិតផល​កសិកម្មនៅតែ​បន្តជាធម្មតា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស