TNAOT News

· ម្សិលមិញ

សាលាអនុគណខណ្ឌកំបូល បំភ្លឺថា មិនមានព្រះសង្ឃស្លៀកពាក់ស៊ីវិលចូលក្លឹបនោះទេ

#​ព្រះសង្ឃ# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #DEVELOPING NEWS# #ព័ត៌មានសង្គម#

1906

សាលាអនុគណខណ្ឌកំបូលបានចេញសេចក្តីបំភ្លឺពត៌មានចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ និងមានស្បង់ចីវព្រះសង្ឃ នៅលើរថយន្ត កើតហេតុនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង មានរថយន្ត មួយគ្រឿងម៉ាក់ LEXUS 330 មានស្លាក់លេខ ភ្នំពេញ 2BG-3223 បានបើកបុកខឿនដាំដើមឈើមុខ ផ្ទះរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង ៤:០០នាទីព្រឹក ស្ថិតនៅផ្លូវ ឌីប៉ុក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យមានការបាត់បង់ជីវិត និងរបួសធ្ងន់ស្រាល ចំនួន៤ នាក់ នៅនឹង កន្លែងកើតហេតុ។ ទន្ទឹមនោះក៏មានការចុះផ្សាយក្នុងបណ្តាញសង្គមមួយចំនួនបានចុះ ផ្សាយពត៌មានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ថា មានព្រះសង្ឃស្លៀកពាក់ស៊ីវិល ចូលក្លឹប។

សាលាអនុគណខណ្ឌកំបូល បំភ្លឺដល់សាធារណជន និងអ្នកសារព័ត៌មានថា បុគ្គលទាំងបីរូបបានលាចាកសិក្ខាបទហើយ(សឹក) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ត្រៀម បំពេញឧបសម្បទា (បួសភិក្ខុ) នាថ្ងៃខាងមុខ។ ករណីមានស្បង់ចីវររបស់ព្រះសង្ឃនៅលើរថយន្ត ដោយសារអ្នកបើកបររថយន្តឈ្មោះ(សៀក តុន) ជាពិធីការរៀបចំកម្មពិធីបុណ្យទានផ្សេងៗ។

សាលាអនុគណខណ្ឌកំបូលបានច្រានចោលទាំងស្រុង ចំពោះការផ្សាយពត៌មាន មួយចំនួន ដែលជាការផ្សាយមិនពិត ធ្វើឱ្យសារធារណជនមានការយល់ច្រឡំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)