TNAOT News

· 22​ម៉ោង​មុន

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ខ្សែកមាសរបស់ស្ត្រីមានផ្ទៃពោះ

#ករណីឆក់ខ្សែក# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1761

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៦ យប់ នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីឆក់ខ្សែក។ ជនសង្ស័យឈ្មោះ សំអាត នរៈសត្យា ភេទប្រុស អាយុ២២ឆ្នាំ ។

ជនសង្ស័យបានធ្វេីសកម្មភាពឆក់យកខ្សែក មាសរបស់ស្ត្រីមានផ្ទៃពោះម្នាក់ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង៦និង៣០នាទីល្ងាច ហេីយព្យាយមគេចខ្លួនរហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ទេីបកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញធ្វេីការស្រាវជ្រាវឈនដល់ការឃាត់ខ្លួនបានតែម្តង។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធីផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស