TNAOT News
· ម្សិលមិញ
លោក ផន ផល្លា៖ «កត្តាទំនាក់ទំនង និងកត្តាជីវភាព គឺជាដើមចមដែល បណ្ដាលឲ្យម្ដាយខ្លះបោះបង់កូន»
#Social Life# #ផន ផល្លា# #សង្គម# #ព័ត៌មានសង្គម#
2408
លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានបង្ហោះសំណេរចែករំលែកយ៉ាងវែងអន្លាយរៀបរាប់ពីការកត្តាមួយចំនួន ដែលឈានដល់ការយកកូនទៅថ្លុងចោរ ខណៈមួយរយៈពេលចុងក្រោយនេះ យើងសង្គេតឃើញថាមានព័ត៌មានជាច្រើន ពាក់ព័ន្ធករណីយកទារកមកថ្លុងចោល។
នេះបើយោងតាមរបស់ លោក ផន ផល្លា បានរៀបរាប់បែបនេះថា៖ «១រយ:ចុងក្រោយនេះ ខ្ញុំបានសង្កេតឃើញ ការយកទារកទៅប្លុងចោលគឺបាន កើតមានជាហូរហែរ ដែលទារកខ្លះនៅមានជីវិត ហើយទារកខ្លះក៏បានបាត់បង់ជីវិត--កត្តាដែលបណ្តាលឲ្យបាត់បង់ជីវិត អាចបណ្តាលមកពីការទុកទារកនោះចោលយូរពេក ការយំគាំង ការអត់អីបៅ ឬការថប់ដង្ហើមដោយក្រណាត់រុំជាដើម។
ងាយទៅអ្នកម្តាយ ដែលបានធ្វើការសម្រេចចិត្តក្នុងការយកទារកនោះទៅប្លុងចោលវិញ គឺមិនមែនដោយកត្តាខ្លួនក្រីក្រនោះទេ តែដោយកត្តាមិនទទួលខុសត្រូវទាំងឪពុក ហើយនិងម្តាយ ដែលមានដៃគូ រស់នៅជាមួយគ្នា គ្មានមេបាទាំងសងខាងដឹងលឺជាដើម។ ពួកគេបានភ្លើតភ្លើន បង្កាត់ភ្លើងស្នេហ៍ ហើយក៏មានការប្រេះឆារក្នុងទំនាក់ទំនង ដោយភាគច្រើន ខាងប្រុសរត់ចោលលែងទទួលខុសត្រូវ ធ្វើឲ្យខាងស្រីពពោះតែម្នាក់ឯងកណ្តោចកណ្តែង គ្មានអាណាព្យាបាលដឹងលឺ ទ្រាំឈឺសម្រាលកូនដោយគ្មានខាងប្រុស ដែលក្រោយមកក៏សម្រេចចិត្តយកកូននោះទៅប្លុងចោលតែម្តង-នេះបើតាមការសិក្សាស្វែងយល់របស់ខ្ញុំ។ 
តែចំពោះឪពុកម្ដាយ ដែលបានរៀបការត្រឹមត្រូវ ទោះបីជាខ្លួនលំបាកក្រីក្រយ៉ាងណាក៏ដោយ ក៏ពួកគេមិនបោះបង់កូនដែលទើបតែសម្រាលនោះចោលដែរ។ ពួកគេនឹងយកកូននោះទៅផ្ញើនឹងឪពុកម្ដាយរបស់ពួកគេដែលនៅឯស្រុកហើយខ្លួននិងបន្តធ្វើការងារផ្សេងៗ ដើម្បីបានកម្រៃផ្ញើទៅចិញ្ចឹមកូនជាដើម។ 
ដូចនេះខ្ញុំអាចនិយាយបានថា កត្តាទំនាក់ទំនងហើយនិងកត្តាជីវភាព គឺជាដើមចមដែល បណ្ដាលឲ្យអ្នកម្ដាយខ្លះបោះបង់កូនបង្កើតខ្លួនចោល។ ជាចុងក្រោយ ខ្ញុំបានសរសេរអត្ថបទនេះឡើង គឺដើម្បីដាស់សតិទៅកាន់ប្អូនៗខ្លះ ពិសេសគឺប្អូនស្រីៗ សូមប្អូនៗគិតគូរអោយបានវែងឆ្ងាយ ចំពោះការសម្រេចចិត្ត ការសាងទំនាក់ទំនងណាមួយ ដែលពេលខ្លះវាមិនបានជួយ តែវាត្រឡប់ទៅជាការបំផ្លាញជីវិតរបស់ប្អូនទៅវិញ។ ពិសេសដំណក់ឈាមរបស់ប្អូនគឺជាអ្នករងគ្រោះ សូមអាណិតទៅដល់ដំណក់ឈាមរបស់ប្អូនផង»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)