TNAOT News
· ម្សិលមិញ
កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី
#NEW NEWS# #សង្គម# #លួចម៉ូតូ# #ព័ត៌មានសង្គម#
1891
នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី។
ករណីទី១: កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៩:៣៥នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ នៅ ចំណុចផ្សារ Fun Mall ផ្លូវ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ករណីទី២ : កាលពីថ្ងៃ១៦ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៣:២០នាទី ជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាក WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AI-5205 នៅចំណុច ផ្សារជីបម៉ុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ករណីទី៣: កាលពីថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០២៥ វេលា ម៉ោង ១៣:៤០នាទី ជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហម ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ 1LR-3940 នៅ ចំណុច ផ្សារទំនើប Mid town សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទេព និមល ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹក ជញ្ជូន ស្នាក់នៅ បន្ទប់ជួល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)