TNAOT News

· 10​ម៉ោង​មុន

កងទ័ពអាកាសថៃ បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា ប្រើយន្តហោះ F16 បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ

#ឧក្រិដ្ឋកម្ម# #កងទ័ពអាកាសថៃ# #NEW NEWS# #ហេដ្ឋារចនាសម្ព័ន្ធ# #សង្គម# #ព័ត៌មានសង្គម# #សង្គ្រាម#

1550

កាលពីវេលាម៉ោងជាង ១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន​៣​គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។ បើទោះបីមានការប្រឹងប្រែងពីសហរដ្ឋអាម៉េរិក និងចិន ឱ្យ​កម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នាយ៉ាងណាក្តី កងទ័ពថៃ នៅតែបន្ត​ភាព​គឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាម៉េរិក និងចិននោះឡើយ។ជាក់ស្តែង ការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាក​យ៉ាង​ខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និង​ខេត្ត​​ឧត្តរមានជ័យ។ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល​ជាង១០ឆ្នាំមកហើយ។ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើ​ដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការ​ធ្វើ​ដំណើរទៅសាលារបស់សិស្សានុសិស្ស។សូមបញ្ជាក់ដែរថា ស្ពានអូរជីកមានចម្ងាយរង្វង់៧០គីឡូម៉ែត្រ ពីព្រំ​ដែន​កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដែលជាសមរភូមិប្រយុទ្ធ​នា​ពេល​បច្ចុ​ប្បន្ន។ ការប្រើយន្តហោះមកទម្លាក់ផ្តាច់ស្ពានបម្រើប្រយោជន៍របស់ប្រជា​ពលរដ្ឋជាជនស៊ីវិលរបស់កម្ពុជា គឺជាទង្វើប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាង​ធ្ងន់​​ធ្ងរបំផុតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស