TNAOT News
· ម្សិលមិញ
កញ្ញា រ៉េត សារីតា បង្ហាញពីគោលបំណងដែលរៀបចំអាពាហ៍ពិពាហ៍ នៅលើទឹកដីខេត្តសៀមរាប
#រ៉េត សារីតា# #Social Life# #រៀបអាពាហ៍ពិពាហ៍# #កម្សាន្ត# #តារាខ្មែរ#
2064
Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បានដឹកដៃស្វាមីរូបសង្ហាជាជនបរទេសចូលរោងជ័យនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយពិធីទាំងមូលរៀបចំឡើងយ៉ាងប្រណិត នៅលើទឹកដីខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរ បន្ថែមពីនេះកញ្ញាក៏បានសុំការអាធាស្រ័យពីមហាជនដោយកម្មវិធីធ្វើឡើងស្របពេលដែលកាលៈទេសៈប្រទេសកំពុងទទួលរងការឈ្លានពាន។

នេះបើតាមសំណេររបស់ កញ្ញា រ៉េត សារីតា បានរៀបរាប់ពីគោលបំណងបែបនេះថា៖ «ខេត្តសៀមរាបមិនមែនជាស្រុកកំណើតយើងខ្ញុំទាំងពីរនាក់ទេប៉ុន្តែទីនេះគឺជាកន្លែងមួយដែលមានអត្ថន័យនិងពិសេសបំផុតសម្រាប់យើងខ្ញុំទាំងពីរនាក់ ដែលពិតជាសាកសមក្នុងការទទួលបាននូវការគោរពខ្ពង់ខ្ពស់បំផុត ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ ហេតុនេះហើយខេត្តសៀមរាបបានក្លាយជាទីតាំងសម្រាប់យើងខ្ញុំទាំងពីររូប រៀបអាពាហ៍ពិពាហ៍ ហេីយមូលហេតុចម្បងដែលយើងខ្ញុំទាំងពីរសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នៅលើទឹកដីអច្ឆរិយៈនេះគឺក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៍ អរិយធម៌ ទេសចរណ៍ ទៅកាន់ពិភពលោកឲ្យស្គាល់កាន់តែច្បាស់ និងជាចរន្តសេដ្ឋកិច្ចជួយទៅដល់សិល្បករនិងអាជីវកម្មក្នុងស្រុក។ មូលហេតុចុងក្រោយនោះគឺដោយសារយើងខ្ញុំទាំងពីររូបគោរពនិងស្រឡាញ់ទឹកដីអច្ឆរិយៈនេះជាខ្លាំងដែលមិនអាចកាត់ថ្លៃបាន។ អាស្រ័យហេតុនេះអនុញ្ញាតយើងខ្ញុំទាំងពីររូបចាប់ផ្ដើមជាមួយនឹងបេសកកម្មមួយនេះ»៕ អត្ថបទដោយ៖ Sun Darasy




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)