TNAOT News
· 21ម៉ោងមុន
តារាចម្រៀង G-Devith ស្នើរឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះការញុះញង់របស់ថៃបំផ្លាញសាមគ្គីជាតិ
#Social Life# #G-Devith# #កងទ័ព# #កម្សាន្ត# #តារាខ្មែរ#
1876
តារាចម្រៀង លោក G-Devith ប្រតិកម្មឆ្លើយតបភ្លាមៗទៅកាន់បុគ្គលមួយចំនួនតូចដែលកំពុងតែវាយប្រហារលោកជុំវិញការចុះផ្ដល់ជំនួយផ្ទាល់ដល់កន្លែងកងទ័ពជួរមុខនៅតំបន់ជ្រៅ ដោយតារាចម្រៀងប្រុសរូបនេះគិតថាការបង្ហោះរបស់បុគ្គលទាំងនោះគឺមានចេតនាញុះញង់បំផ្លាញសាមគ្គីជាតិ ដោយស្នើរឲ្យបងប្អូនគួរប្រុងប្រយ័ត្ន។
នេះបើតាមការលើករបស់ លោក G-Devith បានបង្ហោះសំណេរឆ្លើយតបបែបនេះថា៖ «ខ្ញុំអាចដឹងថានេះជាចេតនាញុះញង់ ឬជាកិច្ចការងារគិញរបស់ចោរថៃ ដោយក្នុងន័យ ខាងក្រោមនេះគឺចង់ជំរុញអោយខ្ញុំក្តៅហេីយបង្ហាញទីតាំងដែលខ្ញុំបានទៅដេីម្បីយកទៅធ្វេីជាប្រយោជន៍បោះពុងអោយចោរដេីម្បីមកបំផ្លាញយេីង ពួកអស់នេះគឺកំពុងមានច្រេីនដែលបង្កប់នៅក្នុងចំណោមពួកយេីង ហេតុដូច្នោះសូមបងប្អូនប្រុងប្រយ័ត្ននឹងវាយតម្លៃអោយបានខ្ពស់ តួយ៉ាងប៉ុន្មានថ្ងៃនេះខ្ញុំពុំបានបង្ហាញទីតាំងណាមួយដែលខ្ញុំបានទៅដល់ជាក់ស្ដែងនោះទេហេតុដូច្នោះការសរសេរញុះញង់ខាងក្រោមនេះយេីងអាចសន្និដ្ឋានបានថាជាចេតនាបំផ្លាញសាមគ្គីជាតិ។ ខ្ញុំសូមយកឱកាសនេះបង្ហាញប្រាប់បងប្អូនអំពីចេតនាជាក់ស្តែងដែលយើងគួរបន្ថែមការប្រុងប្រយ័ត្ន»៕ 




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង
មហាជនព្រួយបារម្ភ ខណៈ អ្នកផលិតមាតិកា ឆម ស្រីផាច ប្រកាសថាខ្លួនបានក្លាយជាជនភៀសសឹក
ក្រសួងកសិកម្មសម្របសម្រួលការរៀបចំកសិដ្ឋានបន្លែរបស់កាយឫទ្ធិនារីកម្ពុជានៅជាប់តំបន់ជនភៀសសឹកខេត្តសៀមរាប និងពោធិ៍សាត់
យោបល់ទាំងអស់ (0)