TNAOT News
· 21ម៉ោងមុន
ក្រសួងកសិកម្មសម្របសម្រួលការរៀបចំកសិដ្ឋានបន្លែរបស់កាយឫទ្ធិនារីកម្ពុជានៅជាប់តំបន់ជនភៀសសឹកខេត្តសៀមរាប និងពោធិ៍សាត់
#សមាគមកាយឫទ្ធិនារីកម្ពុជា# #NEW NEWS# #ក្រសួងកសិកម្ម# #សង្គម# #ព័ត៌មានសង្គម#
1995
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ ចូលរួមសម្របសម្រួលការរៀបចំកសិដ្ឋានបន្លែរបស់កាយឫទ្ធិនារីកម្ពុជាចំនួន២ហិកតានៅខេត្តសៀមរាប និងកសិដ្ឋានបន្លែជាង ៦០០០ម៉ែត្រការ៉េទៀត នៅជាប់តំបន់ជនភៀសសឹកនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការរៀបចំកសិដ្ឋានបន្លែនៅក្បែរជំរំភៀសសឹកនេះគឺស្របតាមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់យកទៅផ្គត់ផ្គង់ និងគាំទ្រដល់បងប្អូននៅតាមជំរុំជនភៀសសឹក។
លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា គម្រោងទាំង២នេះមានរយៈពេល៣ខែ និងផ្តោតលើការធ្វើផលិតកម្មប្រភេទបន្លែដែលឆាប់ឱ្យផលជាប្រព័ន្ធ ដោយក្រសួងកសិកម្មនឹងផ្តល់ការសម្របសម្រួលលើការរៀបចំនិងការគាំទ្រខាងផ្នែកបច្ចេកទេសពីសំណាក់មន្ត្រីកសិកម្មឃុំនិងមន្ត្រីជំនាញ។
លោកបានបញ្ជាក់ថា សកម្មភាពប្រហាក់ប្រហែលគ្នានេះក៏បាននិងកំពុងសហការអនុវត្តដោយក្រសួងកសិកម្មជាមួយនឹងរដ្ឋបាលមូលដ្ឋាននៅក្នុងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ ហើយក្រសួងគ្រោងសហការជាមួយគម្រោងអភិវឌ្ឍន៍នានាដើម្បីពង្រីកវិសាលនៃការគាំទ្រឱ្យបានច្រើនទីតាំងបន្ថែមទៀតផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿងដាក់អំពើ
Porcelain serves as a significant symbol of traditional Chinese culture.
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
មនុស្សស្រី ចេះខឹង ចេះអន់ចិត្ត ដូចបុរសដែរ
យោបល់ទាំងអស់ (0)