TNAOT News

· ម្សិលមិញ

មហាជនព្រួយបារម្ភ ខណៈ អ្នកផលិតមាតិកា ឆម ស្រីផាច ប្រកាសថាខ្លួនបានក្លាយជាជនភៀសសឹក

#Social Life# #ឆម ស្រីផាច# #ជនភៀសសឹក# #កម្សាន្ត# #តារាខ្មែរ#

1825

អ្នកផលិតមាតិកាម្ហូបអាហារដ៏ល្បី កញ្ញា ឆម ស្រីផាច ជាកូនអ្នកខេត្តបន្ទាយមានជ័យ បានបង្ហោះសំណេរមួយក្នុងបណ្ដាញសង្គមធ្វើឲ្យមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយមុននេះបន្តិចអ្នកផលិតមាតិការូបនេះ បានប្រកាសថាខ្លួនក្លាយជាជនភៀសសឹកហើយ។

ដោយកន្លងមកក្នុងកាលៈទេសៈដែលប្រទេសកំពុងតែរងការឈ្លានពាន កញ្ញា ឆម ស្រីផាច ក្នុងខេត្តរបស់ខ្លួនផ្ទាល់ អ្នកផលិតមាតិការូបនេះតែងតែចូលរួមជួយជារឿយៗដោយមិនគិតពីការនឿយហត់ តាមរយៈកៀរគរថវិកាជំនួយពីសប្បុរជន រៀបចំស្បៀងអាហារជូនដល់ពលរដ្ឋភៀសសឹកដែលរងគ្រោះត្រូវជម្លៀសចេញពីផ្ទះ ក៏ដូចជាវីរៈកងទ័ពជួរមុខដែលឈរជើងការពារជាតិមាតុភូមិ។

សូមបញ្ជាក់ផងដែរ កញ្ញា ឆម ស្រីផាច គឺជាអ្នកផលិតមាតិកាម្ហូបអាហារបែបជនបទដ៏ល្បីមួយរូបក្នុងបណ្ដាញសង្គម ដែលគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងតាមរយៈការបង្ហាញពីរបៀបធ្វើម្ហូបថ្មីៗ រួមផ្សំជាមានសម្លេងពីកំណើតកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត បន្ថែមពីនេះអ្វីដែលមហាជនកាន់តែស្ញប់ស្ញែង និងពេញចិត្តនោះ គឺកញ្ញា ឆម ស្រីផាច មានទឹកចិត្តដ៏ប្រពៃតែងតែចម្អិតម្ហូបអាហារឆ្ងាញ់ៗដល់ក្មេងៗក្នុងភូមិ ក៏ដូចជាប្រជាជនដែលមានភាពខ្វះខាតដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)