TNAOT News

· ម្សិលមិញ

អ៊ែរអេស៊ា ខេមបូឌា បើកសម្ពោធជើងហោះហើរត្រង់ ពីខេត្តសៀមរាបទៅកោះ Phu Quoc

#អ៊ែរអេស៊ា# #សង្គម# #ព័ត៌មានសង្គម#

1736

ខេត្តសៀមរាប-ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ - ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បើកដំណើរការជើងហោះហើរត្រង់ពី ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាទៅកោះ Phu Quoc នៃប្រទេស វៀតណាម ដែលជាការពង្រឹងការតភ្ជាប់ និងជំរុញកំណើនវិស័យទេសចរណ៍នៃតំបន់ទេសចរណ៍ដែលកំពុងពេញ និយមក្នុងប្រទេសអាស៊ានទាំង២នេះ។

ជើងហោះហើរថ្មីនេះ នឹងដំណើរការ ៣ ដង ក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃពុធ សុក្រ និងអាទិត្យ ជាមួយ នឹងតម្លៃសមរម្យ   និងភាពងាយស្រួលក្នុងការហោះហើរតភ្ជាប់រវាងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ល្បីល្បាញលើ ពិភពលោករបស់ខេត្តសៀមរាប និងជាកោះធំជាងគេរបស់ប្រទេសវៀតណាមដែលត្រូវបានគេស្គាល់ថាមាន ឆ្នេរខ្សាច់ពណ៌សនិងទឹកសមុទ្រដ៏ថ្លាឈ្វេង។ ជើងហោះហើរនេះ នឹងតភ្ជាប់ទីតាំងមរតកវប្បធម៌អមជាមូយសម្រស់ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរវាងប្រទេសទាំងពីរ ដែលធ្វើឱ្យដំណើរកម្សាន្ដកាន់តែមានភាពងាយស្រួល ហើយនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អ៊ែរអេស៊ា  ក្នុងការធ្វើឱ្យការធ្វើដំណើរក្នុងតំបន់ឱ្យកាន់តែមានភាព ងាយស្រួលបន្ថែមទៀត។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា៖" អ៊ែរអេស៊ា ខេមបូឌា បេ្ដជ្ញាចិត្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រីកជើងហោះហើរត្រង់ជាមួយនឹងតម្លៃសមរម្យរវាងគោលដៅកម្សាន្តដ៏ពេញនិយមនានា ព្រមទាំងបានគាំទ្រដល់កំណើនវិស័យទេសចរណ៍នៅទូទាំង តំបន់ផងដែរ "។

ក្នុងឱកាសនៃការបើកដំណើរការជើងហោះហើរថ្មីនេះ អ៊ែរអេស៊ា ផ្ដល់ជូនតម្លៃសរុបចាប់ពី ៨៩ ដុល្លារ* ក្នុងមួយជើងបូករួមជាមួយតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ អ្នកដំណើរអាចធ្វើការកក់សំបុត្រ យន្តហោះ ចាប់ពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ សម្រាប់ការធ្វើដំណើរ ចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ តាមរយៈកម្មវិធី AirAsia Move ឬ នៅលើគេហទំព័រ airasia.com ឬ អាចទំនាក់ទំនងផ្នែកលក់តាមរយៈ 089 583 168 | 081 583 168 | 060 583 168 ។ 

កាលវិភាគជើងហោះហើររវាង សៀមរាប និង កោះ Phu Quoc៖សូមបញ្ជាក់៖ ម៉ោងចេញដំណើរ និងម៉ោងទៅដល់ គឺគិតជាទម្រង់ ២៤ម៉ោង (ម៉ោងក្នុងតំបន់)។


ការបើកជើងហោះហើរថ្មីនេះ គឺជាការបោះជំហានថ្មីមួយក្នុងការពង្រីកបណ្តាញជើងហោះហើររបស់ អ៊ែរអេស៊ា ខេមបូឌា និងការបញ្ជាក់ពីតួនាទីសំខាន់ក្នុងការតភ្ជាប់ប្រទេសកម្ពុជាទៅកាន់តំបន់ផ្សេងៗឱ្យកាន់តែមានភាពទូលំទូលាយ តាមរយៈការហោះហើរត្រង់ ដែលមានតម្លៃសមរម្យ និងការផ្ដល់ជូននូវជម្រើសជាច្រើនទៅដល់ អ្នកដំណើរ ព្រមទាំងគាំទ្រដល់កំណើនវិស័យទេសចរណ៍ប្រកបដោយចីរភាពនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

អំពី អ៊ែរអេស៊ា ខេមបូឌា

អ៊ែរអេស៊ា ខេមបូឌា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនសម្ព័ន្ធ អ៊ែរអេស៊ា  ដែលជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃសមរម្យបំផុតនៅលើពិភពលោក។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺធ្វើឱ្យមនុស្សគ្រប់រូបអាចហោះហើរបាន ហើយជាមួយនឹងកំណើនជើងហោះហើរទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា ប្តេជ្ញាផ្តល់ជូន នូវសេវាកម្មដ៏ល្អឥតខ្ចោះ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។

*តម្លៃសំបុត្រលក់ក្នុងមួយជើងរួមមាន តម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស