TNAOT News
· 20ម៉ោងមុន
ត្បិតការប្រគំតន្ត្រី «Rise for Khmer»បញ្ចប់ហើយ ផលិតកម្មបារមីនៅតែបន្តទទួលមូលនិធិបន្ថែមជួយដល់ពលរដ្ឋភៀសសឹក
#Social Life# #មូលនិធិ# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា#
1903
សមាគមសិល្បករខ្មែរ ក៏ដូចជាផលិតកម្មបារមី នៅតែបន្តរៃអង្គាសថវិកាសម្រាប់មូលនិធិ «RISE FOR KHMER» បើទោះបីជាកម្មវិធីបានបញ្ចប់ទៅក៏មែន តែយើងនៅតែបន្តទទួលមូលនិធិដើម្បីបន្តកិច្ចការមនុស្សធម៌ ព្រោះការកើនឡើងគួរឱ្យបារម្ភនៃចំនួនជនភៀសសឹកកម្ពុជានៅពេលនេះ តម្រូវឱ្យបន្តជួយផ្គត់ផ្គង់តម្រូវការចាំបាច់បន្ថែមទៀត ស្របពេលកាលៈទេសៈប្រទេសកំពុងនៅតែបន្តការឈ្លានពានពីយោធាថៃ។
សូមអំពាវនាវឱ្យពុកម៉ែបងប្អូនសប្បុរសជនចូលរួម និងបរិច្ចាគ ដើម្បីកិច្ចការមនុស្សធម៌ រាល់ការបរិច្ចាគរបស់លោកអ្នក នឹងទៅដល់ក្រុមគ្រួសារជនភៀសសឹកផ្ទាល់ ដើម្បីផ្តល់ជំនួយសង្គ្រោះ និងសម្រាលទុក្ខនៅពេលវេលាដ៏លំបាកនេះ។ 
សូមបញ្ចក់ផងដែរថា ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ «Rise for Khmer» ប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី១ ខែធ្នូ ២០២៥ នៅសាល Salle Pleyel នៃទីក្រុងប៉ារីស ប្រទេសបារាំង បានបញ្ចប់ទៅដោយរលូនគួរជាទីមោទក និងទទួលបានការគាំទ្រខ្លាំងមានអ្នកចូលរួមទស្សនាយ៉ាងលើសពីការរំពឹងទុកផងដែរ៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថបទ៖ ការតស៊ូ និងការសម្រេចចិត្តក្នុងជីវិត
[ភាគទី 28] ឆ្នាំ Guilin របស់អ្នកនិពន្ធទំនុកច្រៀងនៃរឿង "The Newspaper Boy's Song"
រដ្ឋសភាកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានដោយ ប្រដាប់អាវុធរបស់ថៃចូលយ៉ាងជ្រៅប្រមាណ ៨០-៩០ គីឡូម៉ែត្រ ក្នុងទឹកដីកម្ពុជា
Porcelain serves as a significant symbol of traditional Chinese culture.
យោបល់ទាំងអស់ (0)