TNAOT News

· 13​ម៉ោង​មុន

ក្រសួងមហាផ្ទៃ ណែនាំឲ្យបញ្ឈប់ផ្សព្វផ្សាយនូវរូបភាព ឬវីដេអូដែលបង្ហាញអំពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ និងទីតាំងឬមូលដ្ឋានកងទ័ពកម្ពុជាជាដាច់ខាត

#ប្រទេសកម្ពុជា# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ជនភៀសសឹក# #​វីដេអូ# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម#

1617

ក្រសួងមហាផ្ទៃ បានចេញលិខិតជូនទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យចាត់វិធានការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ។១. ត្រូវធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាស្រុកជាប់ព្រំដែន ពិសេសតំបន់ ដែលមានហានិភ័យខ្ពស់ឱ្យទៅកាន់ទីជម្រកសុវត្ថិភាពដែលត្រូវបានរៀបចំរួចជាស្រេច ដោយរដ្ឋបាលខេត្តសាមីឱ្យបានឆាប់បំផុត ដោយត្រូវធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិ- ភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។, ២. ត្រូវចាត់ចែង និងផ្ដល់ជូនជនភៀសសឹកនូវគ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី រៀបចំជមកឬតង់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការចាំបាច់ផ្សេងទៀតឱ្យបានសមស្រប។

 

៣.អាចធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ និង សប្បុរសជននានា ឱ្យផ្ដល់ជំនួយជាស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជំនួយ និងសេវាសង្គម ចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅតាមទីជម្រកសុវត្ថិភាព។, ៤. ត្រូវបែងចែកកម្លាំង និងចាត់វិធានការរដ្ឋបាលនិងសន្តិសុខដើម្បីគ្រប់គ្រង និងថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីជម្រកសុវត្ថិភាព ព្រមទាំងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋភៀសសឹកពីការលួចគាស់និងការបំផ្លិចបំផ្លាញពីសំណាក់ ជនខិលខូច។ ទន្ទឹមនេះ ត្រូវចាត់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានធ្វើការយាម ល្បាត២៤/២៤ម៉ោង ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជនបង្កប់ឬជនល្មើស ដែលធ្វើសកម្មភាពស៊ើបការណ៍ និងផ្ដល់ព័ត៌មានសម្ងាត់ ឬទីតាំងរបស់យោធាកម្ពុជាទៅឱ្យ ខ្មាំងសត្រូវបរទេស។

៥. ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរមិនត្រូវផ្សព្វផ្សាយនូវរូបភាព ឬវីដេអូដែលបង្ហាញ អំពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ និងទីតាំងឬមូលដ្ឋានកងទ័ពកម្ពុជាជាដាច់ខាត។, ៦. ត្រូវរៀបចំឱ្យមានក្រុមការងារមួយទទួលបន្ទុករាយការណ៍ប្រចាំថ្ងៃជូនមកក្រសួងមហាផ្ទ រៀងរាល់ពេលព្រឹក(ម៉ោង៧) ពេលរសៀល(ម៉ោង១២) និងពេលល្ងាច(ម៉ោង១៨) អំពី សភាពការណ៍វិវត្តន៍នៅសមរភូមិមុខ ស្ថានភាពជនភៀសសឹក និងសភាពការណ៍ចាំបាច់ផ្សេងទៀត។, ៧. ត្រូវចាត់ឱ្យមានក្រុមការងារមួយទៀតទទួលកត់ត្រា និងចងក្រងភស្តុតាងនូវរាល់ការវាយ ប្រហារ និងការឈ្លានពានរបស់កងទ័ពថៃរួមមាន អ្នករងរបួស និងអ្នកស្លាប់បាត់បង់អាយុ ជីវិតជនស៊ីវិល ការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិផ្សេងទៀត(សូមភ្ជាប់មកជាមួយនូវ រូបថត វីដេអូ ទីតាំងនិយាមកាជាក់លាក់ និងភស្តុតាងប្រសិនបើមាន)។

៨. ត្រូវហាមឃាត់ការបង្ហោះអាកាសយាន្តគ្មានមនុស្សបើក(ដូន)របស់ជនស៊ីវិល និងចាត់ វិធានការទប់ស្កាត់ និងបង្ក្រាបការបង្ហោះឱ្យបានទាន់ពេលវេលា រហូតដល់សភាពការណ៍ វិលមករកប្រក្រតីភាពវិញ។ និង ៩. ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ជូនប្រជាពលរដ្ឋ ច្រានចោលព័ត៌មានមិនពិតជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈ ញុះញង់ បំបាក់ទឹកចិត្តកងយោធពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិ បញ្ឆេះកំហឹងនិងការរើសអើងជាតិសាសន៍រវាងប្រជាជាតិទាំងពីរផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)