TNAOT News

· ម្សិលមិញ

ជន​គំរាម​កំហែងកីឡាករបាល់ទាត់ Son Heung-min ត្រូវ​បានតុលាការកូរ៉េ​ខាងត្បូងកាត់ទោសឲ្យ​ជាប់​ពន្ធនាគាររយៈពេល០៤ ឆ្នាំ​

#Son Heung-min# #NEW NEWS# #គំរាម​កំហែង# #​​កូរ៉េ​ខាងត្បូង# #ព័ត៌មាន# #កីឡាករបាល់ទាត់# #ព័ត៍មានអន្តរជាតិ#

2057

 ​តុលាការ​កូរ៉េ​ខាងត្បូងនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៥ ​បាន​កាត់ទោស​ស្ត្រី​ម្នាក់​ដែល​បានជំរិតទារប្រាក់ពីកីឡាករបាល់ទាត់ Son Heung-min ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទ​ក្លែង​បន្លំ​ថា​មាន​ផ្ទៃពោះ ។ នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ Yang ក្នុង​វ័យ​២០​ឆ្នាំ នាង​បាន​ទទួល​ប្រាក់​ប្រហែល ៣០០ លាន​វ៉ុន ឬ​ប្រហែល ២០០,០០០ ដុល្លារ កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​បាន​ផ្ញើ​រូបភាព​អ៊ុលត្រាសោន ដែលជារូបអេកូផ្ទៃពោះ​ក្លែងក្លាយ​មួយ​ទៅកីឡាកររូបនេះ និង​គំរាម​កំហែង​បង្ហាញ​វា​ជា​សាធារណៈ។​បុគ្គលម្នាក់ទៀតដែលមានឈ្មោះថា Yong ក្នុង​វ័យ ៤០​ឆ្នាំ បានរួមគំនិតគ្នាដើម្បី​ទារ​ប្រាក់៧០ លាន​វ៉ុន​បន្ថែម​ទៀត​តាមរយៈ​សារ​គំរាមកំហែង​។ Yong ត្រូវ​បាន​កាត់ទោសឲ្យជាប់​ពន្ធនាគារ​រយៈពេល ​២ឆ្នាំ​ពី​បទ​ប៉ុនប៉ង​គំរាម​កំហែង។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំងពី​ខែ​ឧសភា បន្ទាប់​ពី Son បាន​ជូន​ដំណឹង​ដល់​ប៉ូលិស​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​លើក​ទី​ពីរ។ចៅក្រម​បាន​រិះគន់​គម្រោង​របស់ Yang ថា​ជា​រឿង​ហួសហេតុ ដោយ​បាន​បង្ហាញ​ពី​ការ​ផ្សព្វផ្សាយ​របស់​នាង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​ឧបត្ថម្ភ​ដើម្បី​បង្ខូចកេរ្តិ៍ឈ្មោះ​របស់ Son អតីតប្រធានក្រុម Tottenham និង​ក្រុម​ជម្រើសជាតិ។ ព្រះរាជអាជ្ញា​បាន​ជំរុញ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ដោយ​បាន​សង្កត់​ធ្ងន់​លើ​ការ​ប៉ះពាល់​ផ្លូវចិត្ត​ដល់កីឡាករ Son Heung-min៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)