TNAOT News
· ម្សិលមិញ
១១ខែ នៃឆ្នាំ២០២៥ កម្ពុជា នាំចេញអង្ករបានជាង ៨០ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ៥០០លានដុល្លារ
#ប្រទេសកម្ពុជា# #ការនាំចេញអង្ករ# #សង្គម# #ស្រូវ# #ព័ត៌មានសង្គម# #ទឹកប្រាក់#
2011
ការនាំចេញក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៨០១ ៦៤៣ តោន គិតជាទឹកប្រាក់បានចំនួន ៥២៦.៤៧ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៧២ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៣០៧.៦៣០ តោន គិតជាទឹកប្រាក់ចំនួន ២៣៦.៥៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៨៨.១៨៩ តោន គិតជាទឹកប្រាក់ចំនួន ១១៦,៥៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៨ ប្រទេសបានបរិមាណចំនួន ២១៨ ៣១៣ តោន គិតជាទឹកប្រាក់ចំនួន ៩៣.៥០លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣៤ប្រទេសផ្សេងទៀតមាន បានចំនួន ៨៧, ៥១១តោន គិតជាទឹកប្រាក់ចំនួន៧៩.៩០លានដុល្លារសហរដ្ឋអាមេរិក៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)