TNAOT News
· 12-09
ប្រមុខ UN ព្រួយបារម្ភ និងជំរុញឲ្យ កម្ពុជា-ថៃ អត់ធ្មត់ វិលទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ
#កិច្ចព្រមព្រៀងសន្តិភាព# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2095

បន្ទាប់ពីថៃចាប់ផ្តើមវាយប្រហារយ៉ាងព្រៃផ្សៃលើកម្ពុជាមុន ទាំងផ្លូវគោក និងអាកាស ដោយមិនខ្វល់ខ្វាយពីអាយុជីវិតជនស៊ីវិលស្លូតត្រង់ និងរំលោភច្បាប់អន្តរជាតិនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញការព្រួយបារម្ភ និង ជំរុញឱ្យភាគីជម្លោះទាំងពីរ កម្ពុជា-ថៃ រក្សាភាពអត់ធ្មត់ និងវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ។
អ្នកនាំពាក្យប្រមុខ UN លោក Stephane Dujarric បាននិយាយកាលពីថ្ងៃចន្ទថា លោក Guterres ព្រួយបារម្ភចំពោះរបាយការណ៍ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា-ថៃ ជាពិសេសការវាយប្រហារតាមអាកាស និងការចល័តឧបករណ៍យោធាធុនធ្ងន់នៅតំបន់ព្រំដែន។
លោក Dujarric លើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន ខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការផ្លាស់ទីលំនៅនៅតាមព្រំដែនទាំងពីរ។ លោកជំរុញឱ្យភាគីជម្លោះទាំងពីរការពារជនស៊ីវិល និងជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌។
យោងតាមអ្នកនាំពាក្យដដែល, លោក Guterres អំពាវនាវឱ្យភាគីទាំងពីរប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការទាំងអស់ សម្រាប់ការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះ តាមរយៈមធ្យោបាយសន្តិវិធី។
គួរឲ្យដឹងដែថា ថៃបានបើកការវាយប្រហារមុនជាលើកទី២មកលើកម្ពុជា ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ដោយការបាញ់កាំភ្លើងធំត្រូវបានរាយការណ៍នៅក្នុងតំបន់ជាច្រើន ហើយប្រជាពលរដ្ឋបានប្រញាប់ប្រញាល់ជម្លៀសខ្លួននៅក្នុងខេត្តជាច្រើន រយៈពេលតែជាង២ខែប៉ុណ្ណោះបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសសន្តិភាពរួមគ្នានៅទីក្រុងកូឡាឡាំពួ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
សម្តេចតេជោ ផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កំពុងប្រយុទ្ធប្រឆាំងនឹងចោរឈ្លានពាន
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានទូរស័ព្ទជជែកជាមួយមេដឹកនាំកម្ពុជា និងថៃ ជុំវិញជម្លោះរវាងប្រទេសទាំងពីរ
យោបល់ទាំងអស់ (0)