TNAOT News
· ម្សិលមិញ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានទូរស័ព្ទជជែកជាមួយមេដឹកនាំកម្ពុជា និងថៃ ជុំវិញជម្លោះរវាងប្រទេសទាំងពីរ
#នាយករដ្ឋមន្ត្រី# #NEW NEWS# #ព័ត៌មាន# #កម្ពុជា# #ប្រទេសម៉ាឡេស៊ី# #Anwar Ibrahim# #ព័ត៍មានអន្តរជាតិ#
1891
នេះបើយោងតាមការបង្ហោះរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រធានអាស៊ានឆ្នាំ២០២៥ បានឲ្យដឹងនៅថ្ងៃពុធ ទី១០ ខែធ្នូនេះថា ម្សិលមិញលោកបានទាក់ទងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីភាពចលាចលដែលកំពុងកើតឡើងនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ លោក Anwar Ibrahim សូមកោតសរសើរចំពោះភាពបើកចំហ និងឆន្ទៈរបស់មេដឹកនាំទាំងពីរក្នុងការបន្តចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងជៀសវាងការយល់ច្រឡំណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបន្ថែមថា ខណៈពេលដែលមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយទេ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់បានធានាថាមិនមានឧប្បត្តិហេតុធ្ងន់ធ្ងរបន្ថែមទៀតកើតឡើងក្នុងអំឡុងពេលដ៏សំខាន់ទាំងនេះទេ។
យ៉ាងណាមិញ ប្រទេសម៉ាឡេស៊ីនឹងបន្តគាំទ្រការសន្ទនាដោយសុវត្ថិភាព ដំណោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរក្សាស្ថិរភាព និងសុវត្ថិភាពនៃតំបន់របស់យើងរួមគ្នា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)