TNAOT News
· 12-08
រដ្ឋាភិបាលជប៉ុន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ
#រដ្ឋាភិបាលជប៉ុន# #សង្គម# #កម្ពុជាថៃ# #ព័ត៌មានសង្គម#
2057

យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស លោក គឺតាមឹរ៉ា តូស៊ីហុីរូ ស្ដីពីស្ថានភាពព្រំដែនកាន់តែអាក្រក់រវាងប្រទេសកម្ពុជា-ថៃ បានឲ្យដឹងថា៖ 
១. រដ្ឋាភិបាលជប៉ុនសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃដែលកំពុងតែកើនឡើងម្តងទៀត ដោយសារវិធានការយោធាជាបន្តបន្ទាប់ ទោះបីជាសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែនត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរកាលពីថ្ងៃទី ២៦ ខែតុលា ក៏ដោយ។ 
២. ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុនកំពុងតែតាមដានដោយយកចិត្តដាក់នូវការវិវត្តនៃស្ថានភាពរវាងប្រទេសទាំងពីរដោយក្តីបារម្ភ ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។ ជប៉ុនសូមធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសទាំងពីរឱ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា។
៣. ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Trump ជំរុញឱ្យកម្ពុជា និងថៃគោរពបទឈប់បាញ់ បន្ទាប់ពីការប៉ះទង្គិចគ្នាជាថ្មីតាមបណ្តោយព្រំដែន
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ មានកុមារជាង ៩ម៉ឺននាក់ មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
ជនជាតិថៃជាង ២ម៉ឺននាក់ កំពុងស្នាក់នៅគ្រប់អគារទូទាំងក្រុងប៉ោយប៉ែត កំពុងភ័យខ្លាចយោធាថៃខ្លួនឯងវាយមកចំកន្លែងស្នាក់នៅ
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ
យោបល់ទាំងអស់ (0)