TNAOT News
· 12-09
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ មានកុមារជាង ៩ម៉ឺននាក់ មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
#NEW NEWS# #មន្ទីរពេទ្យគន្ធបុប្ផា# #សង្គម# #ព័ត៌មានសង្គម#
2220
កុមារឈឺចំនួន ៩៨ ៦៥១នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ កុមារមានជំងឺធ្ងន់ៗ ២៣ ០៥៣នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កុមារមានជំងឺគ្រុនឈាម ចំនួន ៣ ០៩៣នាក់ បានព្យាបាលព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
របាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា កុមារចំនួន ២ ៩១០ត្រូវបានទទួលការវះកាត់ ក្នុងនោះផ្នែកវះកាត់បេះដូង និងក្ខិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន ៧៨នាក់ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។
ស្ត្រីមានផ្ទៃពោះចំនួន ៩ ២៣៧នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៩៨៧នាក់ ខណៈរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជីវិតជាតិក្រោយជាអ្វីដែលពិភពលោកកំពុងមានចម្ងល់
យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ខេត្តបាត់ដំបង
អគ្គិភ័យលេបត្របាក់រោងចក្រប្លាស្ទិកនៅខេត្តសមុទ្ទសាខនទាំងព្រឹកព្រលឹម
Young People from Six Lancang-Mekong Countries Jointly Deliver a "Youth Symphony"
យោបល់ទាំងអស់ (0)