TNAOT News
· 12-08
អគ្គិភ័យលេបត្របាក់កុដិព្រះសង្ឃនៅវត្តល្បីឈ្មោះមួយរបស់ថៃនៅក្រុងបាងកក
#អគ្គិភ័យ# #ប្រទេសថៃ# #NEW NEWS# #កុដិព្រះសង្ឃ# #ព័ត៌មាន# #ទីក្រុងបាងកក# #ព័ត៍មានអន្តរជាតិ#
2331
នៅព្រឹកថ្ងៃច័ន្ទទី០៨ ខែ ធ្នូ ឆ្នាំ ២០២៥ អគ្គិភ័យមួយបានឆាបឆេះនៅវត្ត Maha Phruettharam Worawihan ឬ វត្ត Maha Phruettharam ដែលជាវត្តដ៏ល្បីឈ្មោះមួយរបស់ថៃនៅលើផ្លូវមហាព្រឹទ្ធារាម ក្នុងសង្កាត់បាងរ៉ាក់ ទីក្រុងបាងកក ដោយបានបំផ្លាញកុដិស្នាក់នៅព្រះសង្ឃបីជាន់។
អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅម៉ោងប្រហែល ៨:០៤ ព្រឹក នៅជាន់ទីមួយ ខាងក្នុងកុដិដែលមានព្រះពុទ្ធរូបជាច្រើន និងបានរាលដាលពាសពេញផ្ទៃដីប្រហែល ២០០ ម៉ែត្រការ៉េនៃរចនាសម្ព័ន្ធពាក់កណ្តាលបេតុង ពាក់កណ្តាលឈើ។ អ្នកពន្លត់អគ្គិភ័យមកពីស្ថានីយ៍បាងរ៉ាក់បានពន្លត់ និងគ្រប់គ្រងភ្លើងបានទាំងស្រុងនៅវេលាម៉ោង ៨៖១១ នាទីថ្ងៃដដែល។

យោងតាមរបាយការណ៍ មានព្រះសង្ឃពីរអង្គបានរងរបួសក្នុងអំឡុងពេលកើតហេតុ។ ព្រះសង្ឃមួយអង្គព្រះជន្ម ៤៨ ព្រះវស្សា បានរលាកនៅស្មា និងជើងស្តាំ ខណៈដែលព្រះសង្ឃមួយអង្គព្រះជន្ម ៨៥ ព្រះវស្សាពិបាកដកដង្ហើមដោយសារឈ្លក់នឹងការស្រូបផ្សែង។ ព្រះសង្ឃទាំងពីរអង្គត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ Sathor ដែលនៅក្បែរនោះ។ យ៉ាងណាមិញ គ្មានព្រះសង្ឃ ឬអ្នកបួសណាម្នាក់រស់នៅក្នុងបរិវេណដែលរងផលប៉ះពាល់នៅពេលមានអគ្គិភ័យនោះទេ។ អាជ្ញាធរ កំពុងស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុដែលបង្កឱ្យមានអណ្តាតភ្លើងនៅក្នុងបរិវេណកុដិ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិថៃចំនួន ៧៥នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជំងឺក្រពេញទីរ៉ូអ៊ីត និងសញ្ញាព្រមាន ជំងឺលើសឈាម
អតីតតារាចម្រៀង លោក ទិត្យ វិច្ឆិកា មានមោទនៈភាពចំពោះកូនប្រុស ដែលកំពុងឈរជើងការពារជាតិមាតុភូមិ
យោបល់ទាំងអស់ (0)