TNAOT News

· 15​ម៉ោង​មុន

អតីតតារាចម្រៀង លោក ទិត្យ វិច្ឆិកា មានមោទនៈភាពចំពោះកូនប្រុស ដែលកំពុងឈរជើងការពារជាតិមាតុភូមិ

#Social Life# #កម្សាន្ត# #កងទ័ពកម្ពុជា# #ទិត្យ វិច្ឆិកា# #តារាខ្មែរ#

1683

លោក ទិត្យ វិច្ឆិកា អតីតតារាចម្រៀង និង ជាគ្រូបង្វឹកកងទ័ពកម្មង់ដូ បានបង្ហោះសំណេរលើកទឹកចិត្តបង្ហាញការព្រួយបារម្ភដល់កូនប្រុស និងបួងសួងឲ្យវត្ថុស័ក្ដិសិទ្ធិជួយថែរក្សា ខណៈកូនប្រុសរបស់លោកម្នាក់ជាទាហានមួយរូប កំពុងស្ថិតនៅសមរភូមិមុខកំពុងការពារជាតិមាតុភូមិពីការឈ្លានពានថៃ។

នេះបើតាមសំណេររបស់ លោក ទិត្យ វិច្ឆិកា បានរៀបរាប់បែបនេះថា៖ «ដើម្បីជាតិ មាតុភូមិ ណាកូនប្រុស ជីដូនជីតា លោកតា លោកយាយ និងម្ចាស់ទឹកម្ចាស់ដី លោកប្រាកដជាតាមថែរក្សាកូនប្រុសអោយសុខសប្បាយ និងផ្តល់ថាមពលខ្លាំងក្លាទៅអោយកូនជាមិនខានដើម្បីកំចាត់ពូជពួកអាចោរសៀមអោយវានិរាសព្រាត់ប្រាស់ចេញពីដែនដីរបស់ខ្មែរយើង…ត្រូវតែរឹងមាំណាកូន ប៉ានៅក្បែរឯងជានិច្ច»។

បន្ដែមពីនេះកន្លងបាន ១ថ្ងៃ លោក ទិត្យ វិច្ឆិកា ក៏បានបង្ហោះសំណេមួយបន្ថែមទៀតថា៖ «ត្រូវតែរឹងមាំណាកូនប្រុស ដើម្បីជាតិយើង ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ នឹងជីដូន ជីតា លោកប្រាកដជាតាមថែរក្សាកូនអោយមានសេចក្តីសុខជាមិនខាន ប៉ាមានមោទនៈភាពចំពោះកូនខ្លាំងណាស់»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)