TNAOT News
· 2025-12-03
ឯកឧត្តម ខូវ ឆាយ ឆ្លើយតបការិះគន់ចំពោះអ្នកគាំទ្រប្រដាល់គុនខ្មែរ លើបញ្ហាបង់១លានរៀល ទៅលើកម្មវិធីប្រកួតដណ្ដើមខ្សែរក្រវ៉ាត់
#TNAOT SPORT# #កីឡា# #ឯកឧត្តម ខូវ ឆាយ# #ប្រដាល់ខ្មែរ# #ប្រដាល់គុនខ្មែរ#
2049
រយៈពេលប៉ុន្មានថ្ងៃនេះ គឺកំពុងផ្ទុះការវែកញែកយ៉ាងខ្លាំង ក្រោយសហព័ន្ធប្រដាល់គុនខ្មែរបានចេញលិខិតមួយពាក់ព័ន្ធទៅនិងការតម្រូវឱ្យអ្នករៀបចំព្រឹត្តការណ៍ប្រដាល់គុនខ្មែរដែលដណ្ដើមពានរង្វាន់ ឬខ្សែក្រវ៉ាត់ត្រូវបង់ ១លានរៀល ស្មើនិង ២៥០ដុល្លារ ទៅដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីយកថវិការទាំងនេះ ជួយបង្កើនសមត្ថភាពមន្រ្តីដឹកនាំការប្រកួត និងលើកតម្លៃខ្សែក្រវ៉ាត់គុនខ្មែរ។ 
តែទោះបីជាយ៉ាងណា គេសង្កេតឃើញថា ការចេញច្បាប់ថ្មីនេះ ហាក់ត្រូវរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រគុនខ្មែរ ដែលការណ៍នេះ ធ្វើឱ្យប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានបញ្ជាក់នាព្រឹកថ្ងៃពុធនេះថា ចាប់ពីឆ្នាំ២០២៦តទៅ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ តម្រូវអោយអ្នករៀបចំកម្មវិធីប្រកួតប្រដាល់គុនខ្មែរ ដែលមានប្រកួតដាក់ខ្សែក្រវ៉ាត់ ដណ្តើមខ្សែក្រវ៉ាត់ ត្រូវបង់ប្រាក់ជូនសហព័ន្ធ ១លានរៀល ក្នុង១ខែ្ស (អ្នករៀបចំកម្មវិធីជាអ្នកបង់ មិនមែនកីឡាករកីឡាការិនីទេ)។
ឯកឧត្តមបានបន្ថែមថា គោលបំណងដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរធ្វើបែបនេះ គឺ៖
១- បង្កើនថវិកាឧបត្ថម្ភមន្ត្រីដឹកនាំការប្រកួត អាជ្ញាកណ្តាលចៅក្រម ពី១០ម៉ឺនរៀលក្នុងម្នាក់ ទៅ១៥ម៉ឺនរៀលដើម្បីពង្រឹងគុណភាពការដឹកនាំការប្រកួតខ្សែក្រវ៉ាត់អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់។
២- បង្កើនគុណតម្លៃខ្សែក្រវ៉ាត់គុនខ្មែរ (របស់ដែលមានតម្លៃ ត្រូវតែបង់តម្លៃ)។
៣- បើនៅតែមានការបង្កើតខ្សែក្រវ៉ាត់ច្រើនដូចសព្វថ្ងៃ សហព័ន្ធនឹងទទួលបានចំណូលមួយចំនួនសម្រាប់អភិវឌ្ឍថ្នាល និងជួយដល់ក្លឹបដែលខ្វះខាតបន្តទៀត។ 
យ៉ាងណាមិញ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានបញ្ជាក់ថា ចំពោះកម្មវិធីប្រកួតដែលមិនមានខ្សែក្រវ៉ាត់ គឺសហព័ន្ធមិនតម្រូវអោយបង់ប្រាក់១លានរៀលបន្ថែមឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
2025 Media Event for Lancang-Mekong Countries Held in Nanning
ព្រះនាង នរោត្តម ជេនណា មានមោទកភាព ចំពោះការសម្ដែងដល់អស្ចារ្យរបស់ អ្នកនាង ទេព បូព្រឹក្ស និងលោក G Devith លើកឆាកអន្តរជាតិ
ស្រាបៀរ TIGER នាំមកសង្ក្រាន្តក្លាហានដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរធំៗ ក្នុងរាជធានីភ្នំពេញ
Exquisite glass artworks are actually made this way!!

យោបល់ទាំងអស់ (0)