TNAOT News

· 08-25

យុវជនចំនួន ០៣នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំធ្វេីកិច្ចសន្យា

#ខណ្ឌកំបូល# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង# #បង្ហោះម៉ូតូ#

2547

នៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ បានធ្វើការឃាត់ខ្លួនយុវជនចំនួន ០៣នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវក្រវាត់ក្រុងទី៣ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឃាត់ខ្លួនយុវជនចំនួន ៣នាក់៖

១-ឈ្មោះ ចំរើន និមិត្ត ភេទប្រុស មុខរបរជាងភ្លើង ស្នាក់នៅតាខ្មៅ ខេត្តកណ្តាល (អ្នកបង្ហោះ)។

២-ឈ្មោះ ម៉ុន វីសា ភេទប្រុស មុខរបជាងភ្លើង ស្នាក់នៅតាខ្មៅ ខេត្តកណ្តាល (អ្នកជាពីក្រោយ)។

៣-ឈ្មោះ បឿក ប៊នឡេង ភេទប្រុស មុខរបរជាងភ្លើង ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(អ្នកជិះពីក្រោយ)។

វត្ថុតាងដកហូត៖ ម៉ូតូម៉ាកHonda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1HT-6498។

បច្ចុប្បន្នប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លេីងឆេះរទេះ បានណែនាំអប់រំ​ ធ្វេីកិច្ចសន្យា​ឱ្យត្រឡប់់ទៅផ្ទះវិញ និងបានធ្វេីកំណត់ហេតុដកហូតម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លេីងឆេះរទេះរយៈពេល០៣ខែផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)