TNAOT News
· 2025-06-22
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥
#ប្រទេសអ៊ីរ៉ង់# #បណ្តុំព័ត៌មានថ្មីៗ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ទណ្ឌកម្មអាម៉េរិក# #ទាហានថៃ# #ព័ត៌មានសង្គម#
10024

១. ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍បន្ថែម
ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តាមរយៈការផលិតមាតិកាពាក់ព័ន្ធនឹងទេសចរណ៍នៅកម្ពុជា និងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍បន្ថែមទៀត។
២. ថៃ ប្រកាសបិទច្រកសាយតាគូ-ជប់គគីរ កម្ពុជា ក៏ប្រកាសបិទច្រកទ្វារព្រំដែនជាំ
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ជូនដល់រាជរដ្ឋភិបាលកម្ពុជាថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។
៣. ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បន្តអនុវត្តបម្រាមមិនអនុញ្ញាតឲ្យនាំបន្លែផ្លែឈើពីថៃយ៉ាងតឹងរឹង
ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នៅថ្ងៃទី ២២ មិថុនា ២០២៥នៅម៉ោង ០៩:០០នាទីព្រឹកច្រកទ្វារចាំយាមបានបើកដំណើរការធម្មតា។ ការអនុវត្តបម្រាមមិនអនុញ្ញាតឲ្យនាំបន្លែផ្លែឈើពីថៃនៅតែបន្តអនុវត្តយ៉ាងតឹងរឹង។ ស្ថានភាពសន្តិសុខនៅតំបន់ស្ថិតក្នុងស្ថានភាពធម្មតា ខណៈអាកាសធាតុមានភ្លៀងធ្លាក់។
៤. ទាហានថៃ ៣នាក់ នាំក្រុមអ្នកជិះកង់ជនជាតិថៃ ១៥០នាក់ ចូលបរិវេណប្រាសាទតាមាន់ធំ ដោយមិនជូនដំណឹង
កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។
៥. ផ្លូវចូលក្បាលឆាយ ត្រូវបានកាត់ផ្តាច់ប្រវែងប្រហែល ២០ម៉ែត្រ
នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យផ្លូវចូលក្បាលឆាយដែលចេញពីផ្លូវជាតិលេខ៤ ត្រង់ចំនុច PK4.70 (ត្រង់ទីតាំងលូដោះទឹកឆ្លងកាត់ផ្លូវ) បានហូរដាច់ប្រវែងប្រហែល ២០ម និងជម្រៅប្រហែល ៥ម ដែលស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៦. អាម៉េរិក ទម្លាក់គ្រាប់បែកកម្ទេចទីតាំងផលិតនុយក្លេអ៊ែរចំនួន ៣កន្លែងរបស់អ៊ីរ៉ង់
អាម៉េរិកបានប្រើប្រាស់ B-2 និងគ្រាប់បែក GBU-57 ដែលអាចទម្លុះរូងក្រោមដីបាន វាយប្រហារកម្ទេច ទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ ចំនួនបី រួមមាន Fordow, Natanz និង Esfahan និងព្រមានពីការវាយប្រហារធ្ងន់ធ្ងរថែមទៀត បើហ៊ានសងសឹកមកអាមេរិក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សូមកុំយល់ច្រឡំ! ករណីស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានកូនស្រីវាយ និងធ្វើបាប នៅឈូកវ៉ា២ ជាព័ត៌មានមិនពិត!
The Traditional Chinese Art of Straw Weaving
អ្នកបើកបររថយន្ត ម៉ាក FOTON TUNLAND ចូលខ្លួនទទួលស្គាល់កំហុស ពាក់ព័ន្ធករណីបើកបរបើកបរបញ្ជ្រាស់ទិស
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក

យោបល់ទាំងអស់ (0)