TNAOT News

· 2​ម៉ោង​មុន

អ្នកបើកបររថយន្ត ម៉ាក FOTON TUNLAND ចូលខ្លួនទទួលស្គាល់កំហុស ពាក់ព័ន្ធករណីបើកបរបើកបរបញ្ជ្រាស់ទិស

#NEW NEWS# #ខេត្តកំពង់ធំ# #ចរាចរណ៍ផ្លូវគោក# #សង្គម# #ព័ត៌មានសង្គម#

789

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ អ្នកបើកបររថយន្ត ម៉ាក FOTON TUNLAND ពណ៌ទឹកប្រាក់ ផលិតឆ្នាំ2022 ពាក់ផ្លាកលេខ កម្ពុជា - CKT.6518 ពាក់ព័ន្ធករណីបើកបរ មិនគោរពផ្លាកសញ្ញាបញ្ជាចរាចរណ៍ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចរង្វង់មូលលោកតាក្រហម ក បានចូលខ្លួនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងបានទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តខុស (បើកបរបញ្ច្រាសទិសចរាចរណ៍)មូលហេតុដែលខ្លួនបានបើកបរបញ្ជ្រាស់ទិសនេះ ដោយសារតែខ្លួនបាន មើលតាមការបង្ហាញតាមរយៈផែនទីទូរស័ព្ទ (Google Map) អោយបទឆ្វេង។ 

‎ករណីនេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក "ធ្វើកិច្ចសន្យាអប់រំ ដោយមិនបានផាកពិន័យទេ" ។ 

ចំពោះអ្នកបើកបររថយន្តខាងលើ បានសន្យាចំពោះមុខសមត្ថកិច្ចថានឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកគ្រប់ពេលបើកបរ។

‎អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាពត៌មាន ។

‎ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងពេលបើកបរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស