TNAOT News

· 06-06

លោក Koji Gyotoku៖ សរសើរកូនក្រុមប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព បើទោះលទ្ធផលចាញ់ក្ដី

#បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា# #ក្រុមជម្រើសជាតិកម្ពុជា# #Koji Gyotoku#

1991

ក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពចាញ់ក្រុមភ្ញៀវ តាជីគីស្ថាន ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិ អឡាំពិក។ ក្នុងនោះ ២ គ្រាប់របស់ តាជីគីស្ថាន គឺរកបាននៅវគ្គទី ២ ទាំង ២ គ្រាប់។ ចំណែក ១ គ្រាប់របស់ កម្ពុជា វិញ គឺរកបានដោយខ្សែបម្រើ មិន រតនៈ នៅនាទីទី ៧១។

ទោះលទ្ធផលចាញ់យ៉ាងនេះក្ដីសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជានៅតែបន្តលើកទឹកចិត្តដល់ក្រុមកីឡាករអោយខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម ត្បិតអ្នកគាំទ្រមើលឃើញថា ក្រុមតាជីគីស្ថានជាក្រុមដែលល្អនៅក្នុងតំបន់អាស៊ី។

លោក Koji Gyotoku គ្រូបង្វឹកជម្រើសជាតិកម្ពុជា ថ្លែងអោយដឹងក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និង តាជីគីស្ថាន បានលើកឡើងថា លោកពិតជាសោកស្ដាយយ៉ាងខ្លាំងចំពោះលទ្ធផលនៃការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាប៉ះជាមួយតាជីគីស្ថាន ពោល គឺគ្រូបង្វឹករូបនេះ ពិតជាចង់យកជ័យជំនះជូនទៅកាន់អ្នកគាំទ្រកម្ពុជា តែដោយសារតែ កីឡាករបួសអំឡុងពេលប្រកួត និងអវត្តមានកីឡាឆ្នើមៗមួយចំនួន ធ្វើអោយក្រុមបាល់ទាត់កម្ពុជាចាញ់តាជីគីស្ថាន។

លោកបានបន្ថែមថា ក្រុមតាជីគីស្ថានមានកីឡាករបម្រុងដែលឆ្នើមៗ ដែលការប្រកួតនៅតង់ទី២ គ្រូបង្វឹកតាជីគីស្ថាន បានដូរកីឡាករថ្មីចូល ដែលធ្វើអោយល្បឿននៃការលេងរបស់ពួកគេរឹតតែល្អ ដែលជាកត្តាធ្វើអោយក្រុមជម្រើសជាតិកម្ពុជាពិបាកក្នុងបំប៉ោងសំណាញ់ទីតាជីគីស្ថាន។

ទោះបីលទ្ធផលឈ្នះក្រុមកម្ពុជា លោក Gela Shekiladze គ្រូបង្វឹកជម្រើសជាតិតាជីគីស្ថាន បានចាត់ទុកការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ VATTANAC ជាមួយក្រុមជម្រើសជាតិកម្ពុជា ជាការប្រកួតដ៍តានតឹង ខណៈក្រុមទាំងពីរសុទ្ធតែមានមហិច្ចតាដើម្បីឈ្នះ តែយ៉ាងណា លោកនៅតែសសើរកូនក្រុមរបស់ខ្លួនដែលនៅតង់ទីពីរពិតជាធ្វើបានល្អដោយរកគ្រាប់បាល់បន្ថែមជូនមិត្តរួមក្រុម។

យ៉ាងណាមិញ លោកបានបង្ហាញការពេញចិត្តជាមួយនិងការស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះរបស់សហព័ន្ធបាល់ទាត់កម្ពុជា ជាពិសេសប្រជាជនកម្ពុជា គឺលោកមើលឃើញថា មានភាពរួសរាយរាក់ទាក់ ចេះគួរសម្យ និងពោពេញទៅដោយស្នាមញញឹម។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិតាជីគីស្ថាននាយប់ថ្ងៃទី០៥ ខែមិថុនា ម្សិលមិញនេះ គឺមានអ្នកចូលរួមគាំទ្រទស្សនាដោយផ្ទាល់សរុបចំនួនជាង១៣ ៧០០នាក់៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)