TNAOT News
· 2025-05-20
គួរឱ្យស្ដាយ! លោក Pep Muñoz នឹងចាកចេញពីតួនាទីគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង
#បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា# #ក្លឹបព្រះខ័នរាជស្វាយរៀង# #គ្រូបង្វឹក#
2215
បើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្លឹបព្រះខ័នរាជស្វាយរៀង បានបញ្ជាក់កាលពីព្រឹកមិញថា នៅចុងបញ្ចប់នៃរដូវកាលនេះ លោក Pep Muñoz នឹងចាកចេញពីតួនាទីជាគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង ខណៈក្រោមការដឹកនាំលោក Pep Muñoz ក្លិបបានសម្រេចនូវសមិទ្ធផលក្នុងព្រឹត្តិការណ៍សំខាន់ៗ និងទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេស។
យ៉ាងណាមិញ គ្រប់គ្នានៅព្រះខ័នរាជស្វាយរៀង បានថ្លែងនូវការដឹងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Pep សម្រាប់ការចូលរួមដឹកនាំ រៀបចំដ៏ប៉ិនប្រសប់របស់គាត់ ហើយយើងសូមជូនពរគាត់ឱ្យទទួលបានជោគជ័យក្នុងជំហ៊ានបន្ទាប់នៃអាជីពគ្រូបង្វឹករបស់លោក។
លោក Pep Muñoz ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ដែលគិតត្រឹមពេលនេះលោកបានដឹកនាំក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជា២រដូវកាលជាប់គ្នា ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់ និងជើងឯករងពានរង្វាន់អាស៊ី AFC Challenge League ។ ជាមួយគ្នានេះ លោកបានដឹកនាំព្រះខ័នរាជស្វាយរៀង ឈានដល់វគ្គផ្តាច់ព្រ័ត្រ ដែលត្រូវប្រកួតនៅថ្ងៃទី២៥ ខែឧសភានេះទៀត។
លោក Pep អាយុ៤៥ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន ជាមួយនឹងបទពិសោធន៍ជាបង្វឹកជាង១៩ឆ្នាំ។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។
គួរបញ្ជាក់ថា លោក Pep Muñoz នឹងទទួលបន្ទុកដឹកនាំការប្រកួតចុងក្រោយរបស់ខ្លួនសម្រាប់ក្លិបក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅចុងសប្តាហ៍នេះ ហើយអាចចាត់ទុកថា នាជាការប្រកួតសម្រាប់លោកដែលត្រូវលាក្រុមព្រះខ័នរាជស្វាយរៀងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្ពុជាប្រឆាំងតវ៉ាចំពោះកម្លាំងប្រដាប់អាវុធថៃ ធ្វើសកម្មភាពរំលោភទឹកដីនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់
ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តកំពតម្នាក់ ផឹកសុីស្រវឹង យកកែវគប់ក្បាលពលរដ្ឋបែកក្បាល
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future

យោបល់ទាំងអស់ (0)