TNAOT News
· 05-15
ប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួនមនុស្ស ២នាក់ពីបទបង្ខូចឈ្មោះប្រធានក្រុមបាល់ទាត់លោក Son Heung-min
#កូរ៉េខាងត្បូង# #លោក Son Heung-min# #បង្ខូចឈ្មោះ# #TNAOT SPORT# #ព័ត៌មាន# #ប៉ូលិស# #ព័ត៍មានអន្តរជាតិ#
2631

ប៉ូលិសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស ២នាក់ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានបង្ខូចឈ្មោះ លោក Son Heung-min ប្រធានក្រុមកូរ៉េខាងត្បូងរបស់ក្លឹបបាល់ទាត់ Spurs ។ អ្នកនាំពាក្យទីភ្នាក់ងារប៉ូលិសជាតិកូរ៉េបាននិយាយថា ជនជាប់ចោទជាស្ត្រីក្នុងវ័យ ២០ ឆ្នាំ និងបុរសអាយុ ៤០ ឆ្នាំម្នាក់។ អ្នកទាំងពីរបានព្យាយាមជំរិតទារប្រាក់ពីខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ ដោយក្លែងបន្លំថា ស្ត្រីនោះមានផ្ទៃពោះកូនរបស់ Son ។

ភ្នាក់ងាររបស់កីឡាករបាល់ទាត់គឺ Son & Football Limited បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅប៉ូលិសពីបទបង្ខូចឈ្មោះហើយនឹងបន្តវិធានការផ្លូវច្បាប់ដោយគ្មានការបន្ធូរបន្ថយ ។ទីភ្នាក់ងារនេះបានចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំងពីរបានគំរាមកំហែងដោយនិយាយថាពួកគេនឹងផ្សព្វផ្សាយព័ត៌មានមិនពិត។

គួររំលឹកផងដែរថា Son Heung-min គឺជាកីឡាករបាល់ទាត់អាជីពរបស់កូរ៉េខាងត្បូង ដែលលេងជាខ្សែប្រយុទ្ធ និងជាប្រធានក្រុមទាំងក្លឹប Premier League Tottenham Hotspur និងក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ លោកបានស៊ុតបាល់បញ្ចូលទី ១៧៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៥១ ដងក្នុង ១០ រដូវកាលនៅភាគខាងជើងទីក្រុងឡុងដ៍៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)