TNAOT News

· 9​ម៉ោង​មុន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កោតសរសើរចំណាត់ការទាន់ពេលវេលារបស់អគ្គស្នងការនគរបាលជាតិ ទប់ស្កាត់សកម្មភាពអវិជ្ជមានប៉ះពាល់វិស័យទេសចរណ៍

#រដ្ឋមន្ត្រី# #អគ្គស្នងការនគរបាលជាតិ# #សង្គម# #វិស័យទេសចរណ៍# #ព័ត៌មានសង្គម# #ក្រសួងទេសចរណ៍#

1602

សំណេររបស់ឯកឧត្តម ហួត ហាក់ «ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចង្អុលបង្ហាញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមជាមួយចំណាត់ការទាន់ពេលវេលារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចាត់វិធានការទប់ស្កាត់សកម្មភាពអវិជ្ជមានដែលប៉ះពាល់ដល់វិស័យទេសចរណ៍។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងពិតជាបានឆ្លុះបញ្ចាំង ពីការគំាទ្រ និងអនុវត្តយ៉ាងត្រឹមត្រូវតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាគឺ: «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស