TNAOT News
· 2025-02-22
សុនខយន្តដើរពិនិត្យខ្សែភ្លើងតាមដងផ្លូវ អំឡុងរៀបចំព្រឹត្តិការណ៍ Asian Winter Games នៅប្រទេសចិន
#Gadgets# #បច្ចេកវិទ្យា# #សុនខយន្ត# #TNAOT DIGI#
4834
បច្ចេកវិទ្យាក្នុងយុគសម័យនេះកាន់តែទំនើប និងមានភាពខុសប្លែកពីគ្នាគួរឲ្យកត់សម្គាល់ ដោយបច្ចុប្បន្ននេះនៅទីក្រុង Harbin ខេត្ត Heilongjiang ភាគឦសានប្រទេសចិន កំពុងដំណើរសុនខយន្តដែលអាចដើរពិនិត្យមើលខ្សែភ្លើងតាមដងផ្លូវ អំឡុងរៀបចំព្រឹត្តិការណ៍ Asian Winter Games។
សុនខយន្តមួយគ្រឿងនេះកាលពីពេលថ្មីៗបានទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋដែលមក ចូលរួចក្នុងព្រឹត្តិការណ៍ Asian Winter Games និងជាពិសេសប្រជាពលរដ្ឋដែលមិនបានចូលរួម និងកំពុងដើរថ្មើរជើងនៅលើដងផ្លូវបានឈប់មើល និងកោតសសើរពីភាពវៃឆ្លាត និងភាពស្រស់ស្អាតជាមួយសម្លៀកបំពាក់ពណ៌ក្រហមលាយជាមួយបៃតង។
ភាពវៃឆ្លាត និងតួនាទីរបស់សុនខយន្តមួយនេះ គឺត្រូវដើរត្រួតពិនិត្យ ចាប់រូបភាព និងអាចវាស់សីតុណ្ហភាពនៃចរន្តខ្សែភ្លើងទាំងអស់ ដើម្បីធានាសុវត្ថិភាពដល់ការផ្គត់ផ្គង់អគ្គិសនីឲ្យមានស្ថេរភាពនៅក្នុងព្រឹត្តិការណ៍ Asian Winter Games ផងដែរ។ ប្រសិនជាសុនខយន្តមួយនេះរកឃើញថាខ្សែភ្លើងណាមួយមានឆ្លងចរន្ត ឬបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ គេនឹងរាយការណ៍ទៅកាន់មជ្ឈមណ្ឌលបញ្ជា ដោយធានាបាននូវដំណោះស្រាយភ្លាមៗ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើសង្គ្រាមអ៊ីរ៉ង់នឹងបញ្ចប់នៅពេលណា? លោក Trump ថាលោកមិនមាន «ដែនកំណត់ពេលវេលា» ទេ
ក្នុងខែកុម្ភៈ ១ខែពេញ! កម្លាំងនគរបាល បង្ក្រាបករណីក្មេងទំនើង និងឃាត់ខ្លួនជនបង្កជិត ៤០០នាក់ បញ្ជូនទៅតុលាការ
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

យោបល់ទាំងអស់ (0)