TNAOT News

· 01-21

វេជ្ជបណ្ឌិត ហ៊ាង រតនា សង្ស័យទៅលើអាហារចំនួន ៥ប្រភេទ ដែលអាចបណ្ដាលឲ្យពុលចំណី

#NEW NEWS# #វេជ្ជបណ្ឌិត ហ៊ាង រតនា# #សុខភាព# #ពុលចំណី# #របបអាហារ#

3165

វេជ្ជបណ្ឌិត ហ៊ាង រតនា លោកគ្រូពេទ្រជំនាញផ្នែកខាងកុមារបានបង្ហោះសារក្រើនរំលឹកទៅដល់មាតាបិតា គួរតែមានការប្រុងប្រយ័ត្នខ្ពស់ទៅលើកចំណីអាហារហូរចុករបស់កុមារ ខណៈមួយរយៈពេលចុងក្រោយនេះសង្គេតឃើញថាមានអ្នកមានបញ្ហាពុលចំណី ច្រើន។

នេះបើយោងតាមការបង្ហោះរបស់ វេជ្ជបណ្ឌិត ហ៊ាង រតនា បានដាស់តឿនបែបនេះថា៖ «សូមបងប្អូនប្រយ័ត្នបន្តិច រយៈពេលជាង ១០ថ្ងៃចុងក្រោយនេះ ខ្ញុំកត់សម្គាល់ឃើញថាមានអ្នកជំងឺ ពុលចំណី ច្រើនមែនទែន ហើយធ្វើទុក្ខខ្លាំងលើកូនក្មេង សញ្ញាដំបូងគេគឺក្អួត បន្ទាប់មកចុកពោះ និងក្តៅខ្លួនខ្លាំងនៅចន្លោះ ៦ទៅ ១២ម៉ោងក្រោយក្អួត។ អាហារដែលសង្ស័យខ្ពស់ជាងគេ គឺប្រហិត ជ្រក់ ប៉ាតេ អាហារផ្អាប់ អាហារសល់យូរ»។

បន្ថែមពីនេះលោក វេជ្ជបណ្ឌិត ក៏បានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ដឹងថាវាបង្ករដោយមេរោគអ្វីនោះទេ តែសង្ស័យខ្ពស់គឺបាក់តេរី តែមិនដឹងបាក់តេរីប្រភេទអី(ទាល់តែបណ្តុះមេរោគលើថ្នាល ដោយលាមក ឬ ឈាម Culture ដែលលទ្ធផលអាច ៥ ទៅ ៧ថ្ងៃទើបបាន)»។

ក្រោយពីបានឃើញបែបនេះហើយក៏មានមហាជនជាច្រើនបានចូលទៅស៊ែរចែករំលែកបន្ត និងបានលើកនូវបញ្ហារបស់កូនខ្លួនធ្លាប់ពុលនៅចំណីផ្សេងដើម្បីឲ្យអណាព្យាបាលផ្សេងៗទៀតជៀសវាងនូវអាហារទាំងនេះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស