TNAOT News
· 3ម៉ោងមុន
សម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះករុណា ព្រះមហាក្សត្រ ប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតា
#ព្រះមហាក្សត្រ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
870
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា នៅវេលាម៉ោង៩ និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះ សម្តេចតេជោបានចូលគាល់សួរសុខទក្ខព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យរយៈពេលប្រមាណ ៨នាទី។
សម្តេចតេជោបានបន្តថា ជាទូរទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូល ឆ្លងឆ្លើយជាមួយសម្តេចជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូមដែលជាទម្លាប់ធម្មតានៃអ្នកជម្ងឺក្រោយការវះកាត់ក៏ដោយ។
តាមរយៈសម្តេចតេជោ ព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋដោយការនឹករលឹក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)