TNAOT News
· 2025-01-06
ក្រុមជម្រើសជាតិវៀតណាម ក្លាយជាម្ចាស់ជើងឯក ASEAN Mitsubishi Cup 2024
#TNAOT SPORT# #កីឡា# #បាល់ទាត់អន្តរជាតិ#
2829
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក្លាយជាម្ចាស់ជើងឯកពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Mitsubishi Cup 2024 ក្រោយយកឈ្នះទៅលើគូប្រកួតដែលជាម្ចាស់ផ្ទះថៃ ក្នុងជើងទី២វគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥។ នេះជាលើកទី៣ហើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ដែលអាចដណ្តើមបានពាន ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ASEAN Mitsubishi Cup 2024 ក្នុងនាមជាក្រុមធ្លាប់ឈ្នះ ២លើកកន្លងមកកាលឆ្នាំ២០០៨ និងឆ្នាំ២០១៨កន្លងទៅ។ 
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២កាលពីយប់មិញនេះ បានបើកការនាំមុខក្នុងលទ្ធផល ២ ទល់និង១ ក៏ប៉ុន្តែក្រោយពេលបាត់បង់កីឡាករ ១រូប ក្រុមម្ចាស់ផ្ទះថៃមួយនេះត្រូវបានវៀតណាមដែលជាជើងឯករងកាលឆ្នាំ២០២២ បានដណ្តើមគ្រាប់បាល់និងស៊ុតបញ្ចូលទីនាំមុខក្នុងលទ្ធផល ៣ ទល់និង២ វិញ នៅក្នុងប្រកួតដ៏ស្វិតស្វាញដែលមានការថែមម៉ោងដល់ទៅ ១៥នាទីឯណោះ។
ក្រៅពីក្លាយជាម្ចាស់ជើងឯកពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Mitsubishi Cup 2024 ក្រុម ជម្រើសជាតិវៀតណាមក៏ដណ្តើមបានស្បែកជើងមាស Golden Boot ប្រចាំព្រឹត្តិការណ៍នេះដែរ គឺខ្សែប្រយុទ្ធ Nguyen Xuan Son ដែលរកបាន ៧គ្រាប់ច្រើនជាងគេតាមពីក្រោយដោយកីឡាករ ៤រូបដែលរកបានតែ ៤គ្រាប់ប៉ុណ្ណោះ។
ជាមួយនឹងលទ្ធផលដែលជាទីមោទកសម្រាប់ប្រទេសវៀតណាមនាឱកាសនេះ ក៏មានប្រជាពលរដ្ឋជាច្រើនកុះករនៅទូទាំងប្រទេសវៀតណាមជាពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទាត់បានចូលរួមអបអរសាទរដោយអ្នកខ្លះបានកាន់ទង់ជាតិប្រទេសរបស់ខ្លួនដង្ហែនៅតាមដងផ្លូវ និងខ្លះទៀតលើកដៃ ស្រែកហ៊ោក្នុងទិដ្ឋភាពមួយដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះលទ្ធផលមួយនេះផងដែរ៕ 


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការប្រារព្ធទិវាវប្បធម៌ជាតិជាការជំរុញផ្សព្វផ្សាយអំពីវប្បធម៌ជាតិក៏ដូចជាក្រើនរំលឹក និងបំផុសស្មារតីស្រឡាញ់វប្បធម៌
Ah Nang Uv Teaser new song
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
កម្ពុជារកចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ២ខែដើមឆ្នាំ២០២៦ បានជាង ៩លានដុល្លារ

យោបល់ទាំងអស់ (0)