TNAOT News
· 14ម៉ោងមុន
ប្រជាពលរដ្ឋមកដើរលេងកម្សាន្តជាង ៤,៣លាននាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នៅរាជធានីភ្នំពេញ
#ពិធីបុណ្យចូលឆ្នាំខ្មែរ# #NEW NEWS# #សង្គម# #ភ្ញៀវជាតិ និងអន្តរជាតិ# #ព័ត៌មានសង្គម#
1587
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងព្រឹត្តិការណ៍«នគរសង្ក្រាន្ត » នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តជាង៤លាន ៣សែននាក់ ប្រកបដោយភាពសប្បាយរីករាយ សាមគ្គីភាព និងសុខសុវត្ថិភាព។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះថា នៅតាមទីតាំងរៀបចំទាំង៦ និងអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី មកដើរលេងកម្សាន្តចំនួន ៩៨៣ ០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧ ០៦៨នាក់ ហើយនៅថ្ងៃទី២មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ១ ៥៦៥ ៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ ចំណែកនៅថ្ងៃទី៣មានចំនួនសរុប ១ ៨២៧ ៩៩០នាក់។
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៦នេះ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយេីង ក្នុងការលេងល្បែងប្រជាប្រិយ និងរាំរបាំបុរាណ រួមជាមួយនឹងការធ្វើបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មីតាមផ្ទះ វត្តអារាម និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ធនាគារជាតិនៃកម្ពុជាឆ្លើយតបការផ្សាយថាធនាគារមួយចំនួនត្រូវបានបង្កកសាច់ប្រាក់ដោយធនាគារជាតិនៃកម្ពុជា
សម្តេចធិបតី៖ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិប្រព្រឹត្តិទៅរលូន និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីយ៉ាងល្អប្រសើរ
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
ប្រធានាធិបតីកូឡុំប៊ីគេចពីការប៉ុនប៉ងសម្លាប់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងអំឡុងពេលហោះហើរ

យោបល់ទាំងអស់ (0)