TNAOT News

· 22​ម៉ោង​មុន

សត្វក្តាន់ ក្លាយជាសត្វដែលខ្សត់នៅក្នុងប្រទេសជិតខាង តែកម្ពុជាមានច្រើនទៅវិញ

#អង្គការ WWF# #NEW NEWS# #សង្គម# #សត្វក្តាន់# #ព័ត៌មានសង្គម#

3199

សត្វក្តាន់គឺជាប្រភេទថនិកសត្វដែលធ្លាប់រស់នៅតំបន់ដីសើម និងវាលស្មៅនៅតំបន់អាស៊ីអាគ្នេយ៍។ បើតាមអង្គការ WWF កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះថា មានកត្តាប្រឈមជាច្រើនរបស់សត្វកម្រប្រភេទនេះ ដូចជាការបាត់បង់ទីជម្រក ការធ្លាក់ចុះនៃចំនួនសត្វក្តាន់ និងការបរបាញ់ បានជំរុញឱ្យសត្វក្តាន់ ឈានដល់ការផុតពូជនៅក្នុងប្រទេសថៃ ឡាវ វៀតណាម និងចិន។

នៅប្រទេសកម្ពុជា ក៏ត្រូវបានសន្និដ្ឋានថាបានផុតពូជផងដែរ រហូតដល់មានការរកឃើញឡើងវិញរបស់សត្វក្តាន់ នៅខេត្តក្រចេះក្នុងឆ្នាំ ២០០៦ និងខេត្តកោះកុងក្នុងឆ្នាំ ២០០៨ ដែលបានក្លាយក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ។ តាមរយៈការស្រាវជ្រាវលើសត្វក្តាន់នៅខេត្តក្រចេះ ចាប់តាំងពីឆ្នាំ២០២០ អង្គការ WWF កម្ពុជា បានបញ្ជាក់ថា នៅសល់សត្វក្តាន់តិចជាង១០០ ក្បាល។ យើងត្រូវការវិធានការបន្ទាន់ដើម្បីកុំឱ្យប្រភេទសត្វក្តាន់នេះផុតពូជ។ តាមពិតទៅសត្វក្តាន់ទាំងនេះក៏ចូលចិត្តស៊ីស្មៅដែលងាប់ៗដែរ សត្វទាំងនេះកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ស្នែងរបស់ពួកវាអាចដុះរហូតដល់ប្រវែងមួយម៉ែត្រ ស្នែងជាអាវុធរបស់វាក្នុងពេលប្រយុទ្ធគ្នា ឬក៏ការពារខ្លួនសម្រាប់គូសត្រូវ។ ក្រៅពីអាវុធលើក្បាល សត្វក្ដាន់ក៏មានចំណុចខ្លាំងត្រង់ជើង និងដងខ្លួន ដែលធ្វើឱ្យពួកវាមានភាពរហ័សរហួន និងគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ថា សត្វក្តាន់ប្រភេទពូជសត្វពិសេសនេះ មានដើមកំណើតនៅតំបន់ជាច្រើនក្នុងទ្វីបអាស៊ីហើយបច្ចុប្បន្ននេះវាត្រួវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ចិន និងប្រទេសឥណ្ឌា។ អង្គការ IUCN បានចុះបញ្ជីសត្វក្តាន់ ជាប្រភេទសត្វជិតផុតពូជ ដែលភាគច្រើនបណ្តាលមកពីការប្រមាញ់ដោយចង់បានស្នែងដែលគួរឱ្យចាប់អារម្មណ៍របស់ពួកវា។ អនាគតរបស់សត្វក្តាន់គួរឱ្យចាប់អារម្មណ៍ទាំងនេះ ពឹងផ្អែកលើការការពារពួកវាពីគ្រោះថ្នាក់និងធានាថាពួកវាមានជម្រកត្រឹមត្រូវ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស