Knongsrok

· 08-01

រៀនពីច្បាប់ក្រពើ! រៀនមេរៀនពីសត្វមួយនេះ ធានាថា អ្នកនឹងជោគជ័យ ហើយក៏សប្បាយចិត្ត

#ចំណេះដឹង# #ច្បាប់ក្រពើ# #ចំណេះដឹងទូទៅ#

2002

គ្រប់គ្នាតែងតែនិយាយថា ក្រពើជាសត្វរមិឡគុណ ព្រោះសត្វនេះពុតត្បុត មិនចេះដឹងគុណគេឡើយ ជាពិសេសយើងតែងតែឮពាក្យប្រដូចមនុស្សខ្លះ ទៅនឹងសត្វក្រពើ ព្រោះតែការខឹង និងស្អប់ មនុស្សដែលរមិឡគុណនេះ។ តែយ៉ាងណាក៏ដោយ សត្វមួយនេះ ក៏ផ្ដល់នូវមេរៀន និងបទពិសោធន៍ល្អៗមួយចំនួន ដែលអាចឱ្យយើងរៀនសូត្រតាមបាន ដើម្បីភាពជោគជ័យក្នុងជីវិត។

១. ច្បាប់ក្រពើ ៖ ក្រពើជាសត្វស៊ីសាច់ឆៅ បើអ្នកសំណាងអាក្រក់ត្រូវក្រពើខាំជើង កុំព្យាយាមដកចេញឱ្យសោះ។ ក្រពើឆ្លាតណាស់ សភាវគតិក្នុងការចាប់សត្វនឹងធ្វើឱ្យអវយវៈរបស់អ្នកត្រូវខាំក្នុងពេលតែមួយ កាន់តែតស៊ូ អ្នកនឹងត្រូវខាំកាន់តែខ្លាំង។ ពេលក្រពើខាំជើងអ្នក កុំរំពឹងថាវានឹងលែង។ រឿងដែលត្រូវធ្វើគឺត្រូវលះបង់ជើងម្ខាងដើម្បីសង្គ្រោះជីវិត នោះជាច្បាប់សត្វក្រពើ។ ត្រូវចាំថាក្នុងជីវិត សំណាងមិនមែនកើតឡើងដោយធម្មជាតិទេ។ ប្រសិនបើអ្នកមិនលះបង់របស់ខ្លះនៅក្នុងគ្រោះទេ អ្នកប្រាកដជាត្រូវខាតបង់គ្រប់យ៉ាងទៅទាំងស្រុង លិចលង់ទាំងអស់។

២. កុំពឹងផ្អែកលើសំណាង ៖ ច្បាប់ក្រពើចង់រំឭកអ្នកថា សំណាងបានមកដោយកម្រ ជាពិសេសក្នុងស្ថានភាពគ្រោះថ្នាក់ លុះត្រាតែវាជាវាសនា។ បើមិនដូច្នេះទេ អ្នកដែលចង់ផ្តួចផ្តើមគំនិតសម្រាប់ជីវិត ត្រូវតែមានចំណេះមានជំនាញ មានសមត្ថភាព និងចេះបត់បែននៅក្នុងកិច្ចការងារ កុំរស់នៅដោយផ្អែកលើសំណាងឱ្យសោះ។ អ្នកត្រូវរៀនផ្អាក និងឈប់នៅពេលដែលត្រឹមត្រូវ។ កុំទុកចិត្តលើសំណាង ប៉ុន្តែត្រូវមានចំណេះដឹង និងការវិនិច្ឆ័យឱ្យបានល្អិតល្អន់។ នៅក្នុងជីវិត មនុស្សជាច្រើនដឹងថា ពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ប៉ុន្តែនៅតែគិតថាអ្វីៗនឹងអភិវឌ្ឍក្នុងទិសដៅដ៏ល្អ។

ជារឿយៗពួកគេមិនជឿថាពួកគេបរាជ័យ ពួកគេខ្លាចការបរាជ័យ ហើយមានអារម្មណ៍ថាដរាបណាពួកគេមិនប្រឈមមុខនឹងវា ពួកគេមិនឈឺចាប់ដោយសារការពិត។ រហូតដល់ថ្ងៃមួយទើបដឹងថា គ្មានវិធីជួយខ្លួនឯងទើបភ្ញាក់ខ្លួន។ គ្មាននរណាម្នាក់ក្នុងជីវិតមានសំណាងនោះទេ។ កុំជឿថាសំណាងផ្ដល់ឱ្យអ្នកច្រើនជាងអ្នកដទៃ។ មនុស្សមានប្រាជ្ញាមិនពឹងលើសំណាងទេ តែពឹងលើចំណេះដឹងវិភាគជាក់លាក់។ ប្រសិនបើអ្នកងប់ងល់នឹងក្ដីស្រមៃ ហើយរំពឹងទៅនឹងសំណាងនៃជោគវាសនានោះ វានឹងធ្វើឱ្យអ្នកឈឺចាប់ ស្ដាយក្រោយជាមិនខាន។ ដូច្នេះបើចង់ជោគជ័យត្រូវប្រយ័ត្នប្រយែងតាមវិធីសាស្ត្រ ជាមួយនឹងភាពវៃឆ្លាតរបស់អ្នក។

៣. ការបោះបង់គឺជាផ្លូវទៅកាន់ភាពជោគជ័យ ៖ ការតស៊ូគឺសំខាន់ ប៉ុន្តែការរឹងចចេសគឺល្ងង់។ ក្នុងជីវិតនេះយើងត្រូវចេះលះបង់របស់ដែលមិនមែនជារបស់យើង មិនសមនឹងយើង។ "សិល្បៈសង្គ្រាម" របស់ស៊ុន ជូ និយាយថា "ប្រសិនបើអ្នកចង់យកអ្វីមួយ អ្នកត្រូវតែផ្តល់ឱ្យវាជាមុន" ។ បោះបង់ចោលនូវអ្វីដែលមិនចាំបាច់ ដើម្បីកាត់បន្ថយបន្ទុកលើស្មារបស់អ្នក។ អ្នកត្រូវតែរៀនលែងដើម្បីដឹងពីរបៀបអភិវឌ្ឍ។ នោះមិនមែនមានន័យថា អ្នកបោះបង់រាល់ពេលដែលអ្នកបរាជ័យនោះទេ ប៉ុន្តែអ្នកត្រូវតែមានការវិនិច្ឆ័យដើម្បីបោះបង់ចោលនូវអ្វីដែលមិនសមនឹងអ្នក។ ការបោះបង់ចោលនៅពេលវេលាត្រឹមត្រូវ គឺសំខាន់ណាស់ សំខាន់ជាងការតស៊ូ ខំប្រឹងទាំងរឹងចចេស។ ការដឹងពីរបៀបបព្រលែងនៅពេលត្រឹមត្រូវនឹងកាត់បន្ថយបន្ទុកលើខ្លួនអ្នក ជួយអ្នកឱ្យផ្តោតលើអ្វីដែលប្រសើរជាងមុន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស