TNAOT News
· 23ម៉ោងមុន
គុណភាពខ្យល់នៅក្នុងសង្កាត់ទាំង ៥០ នៃទីក្រុងបាងកក គឺទាបជាងស្តង់ដារសុវត្ថិភាពជំរុញឲ្យប្រជាជនបាងកកពាក់ម៉ាសពេលចេញពីផ្ទះ
#ប្រទេសថៃ# #ពាក់ម៉ាស់# #ខ្យល់ពុល# #ព័ត៌មាន# #DEVELOPING NEWS# #ដាំដើមឈើ# #ព័ត៍មានអន្តរជាតិ#
4329
មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់របស់រដ្ឋបាលក្រុងបាងកក (BMA) បាននិយាយថា គុណភាពខ្យល់នៅក្នុងសង្កាត់ទាំង ៥០ នៃទីក្រុងបាងកក គឺទាបជាងស្តង់ដារសុវត្ថិភាពនៅថ្ងៃអង្គារនេះ ។
មជ្ឈមណ្ឌលបានរាយការណ៍ពីកម្រិត PM២.៥ ជាមធ្យមនៅទូទាំងទីក្រុងនៅថ្ងៃអង្គារនេះគឺ ៤៣.៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (mcg) លើសពីស្តង់ដាររបស់ប្រទេសគឺ ៣៧.៥ mcg ក្នុងរយៈពេលជាមធ្យមបីម៉ោង (៥ ព្រឹកដល់ ៧ ព្រឹក)។
PM២.៥ គឺសំដៅលើភាគល្អិតធូលីដែលមានអង្កត់ផ្ចិត ២.៥ មីក្រូម៉ែត្រ ឬតិចជាងនេះ ដែលជាការប៉ះពាល់រយៈពេលវែង ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺរ៉ាំរ៉ៃ រួមទាំងបញ្ហាសួត និងបេះដូង។ ស្រុកចំនួនប្រាំដែលបានរាយការណ៍ថាកម្រិតខ្ពស់បំផុតនៃ PM២.៥ គឺ Nong Khaem (៥២.៩ mcg), Thonburi (៥០.៨ mcg), Khlong Sam Wa (៥០.១ mcg), Samphanthawong (៥០.១mcg) និង Phra Khanong (៤៩.៥ mcg) ។
មជ្ឈមណ្ឌលបានជំរុញឲ្យប្រជាជនបាងកកពាក់ម៉ាសពេលចេញពីផ្ទះ និងជៀសវាងការស្នាក់នៅខាងក្រៅរយៈពេលយូរ។ ក្នុងនោះក៏បានស្នើរឲ្យ អ្នករស់នៅក្នុងទីក្រុងកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន និងដាំដើមឈើនៅផ្ទះ ដែលនឹងជួយដល់ការស្រូបយកជាតិពុល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក
រដ្ឋធានីហាណូយរបស់វៀតណាមស្ថិតក្នុងបញ្ជីទីក្រុងដែលមានការបង្កកខ្វក់បរិកាសខ្លាំងបំផុត
ឈៀងម៉ៃជាប់ឈ្មោះជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក
ក្រុមហាម៉ាស ចោទប្រកាន់ក្រុមគូប្រជែងហ្វាតាថា បានបញ្ជូនសន្តិសុខទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង
យោបល់ទាំងអស់ (0)