TA X2

· 03-05

រដ្ឋធានីហាណូយរបស់វៀតណាមស្ថិតក្នុងបញ្ជីទីក្រុងដែលមានការបង្កកខ្វក់បរិកាសខ្លាំងបំផុត

#ព័ត៌មាន# #រដ្ឋធានីហាណូយ# #កខ្វក់បរិកាស# #ព័ត៍មានអន្តរជាតិ#

6055

ផ្លូវនានានៃរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់ នៅថ្ងៃចន្ទ (ទី៤ ខែមីនា) នេះ ដែលធ្វើឲ្យការមើលឃើញមិនស្រឡះល្អ ខណៈមានការបង្កកង្វក់បរិយាកាសខ្លាំងបំផុត ដែលបណ្តាលមកពីភាគល្អិតកម្រិតខ្ពស់ដោយសារការបំភាយរបស់យានយន្ត និងល្អងធូលី ដែលបង្កឡើងដោយវិស័យសំណង់។


កម្រិតនៃភាគល្អិតតូចៗគ្រោះថ្នាក់ដែលគេស្គាល់ថា PM2.5 នៅក្នុងខ្យល់ នាទីក្រុងហាណូយ គឺនៅកម្រិត ១៨៧មីក្រូក្រាម ក្នុងមួយម៉ែត្រគូប គិតត្រឹមល្ងាចថ្ងៃចន្ទនេះ ពោលគឺជាកម្រិតខ្ពស់បំផុត ក្នុងបញ្ជីឈ្មោះនៃបណ្ដាទីក្រុងអន្តរជាតិ ដែលមានការបង្កកង្វក់ខ្ពស់បំផុត។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន AirVisual ដែលជាស្ថាប័នផ្តល់ព័ត៌មានឯករាជ្យ ជុំវិញការបំពុលបរិយាកាស តាមរយៈកម្មវិធីទូរសព្ទ។

អ្នករស់នៅទីក្រុងហាណូយឈ្មោះ Duong Kim Oanh វ័យ ៥៨ឆ្នាំ បាននិយាយថា៖ «ខ្យល់នេះកំពុងបំផ្លាញសុខភាពរបស់យើង។ ខ្ញុំគិតថា ការបំពុលរបស់ទីក្រុងហាណូយ គឺបណ្តាលមកពីយានយន្តផ្ទាល់ខ្លួនមួយចំនួនធំ និងល្អងធូលីពីការធ្វើសំណង់ទាំងអស់ បូករួមជាមួយនឹងអាកាសធាតុត្រជាក់ផងដែរ»។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០២១ បានឲ្យដឹងថា ការបំភាយចេញពីយានយន្តចំនួន ៨លានគ្រឿងដែលបានចុះបញ្ជីរបស់ទីក្រុងហាណូយ បង្កើតបានជាភាគល្អិត ៣០ភាគរយនៃការបំពុលបរិយាកាស ហើយការបំភាយពីឧស្សាហកម្មផ្សេងទៀតមាន ៣០ភាគរយ។

អ្នកម្នាក់ទៀតឈ្មោះ Pham Thi Phuong បាននិយាយថា ការបំពុលនេះ «នឹងប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស ដោយធ្វើមនុស្សមានអារម្មណ៍ឈឺ ឬថប់ដង្ហើម»។

ជើងហោះហើរជិត ១០០វ៉ុល ទាំងទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងហាណូយត្រូ វបានពន្យារពេល ឬបង្វែរទៅទីក្រុងផ្សេងទៀត កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយសារអ័ព្ទខ្លាំង និងការបំពុលបរិយាកាសកាន់តែអាក្រក់ៗ៕

https://www.reuters.com/business/environment/vietnamese-capital-hanoi-tops-list-most-polluted-cities-2024-03-04/


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)