TA X2
· 03-16
ឈៀងម៉ៃជាប់ឈ្មោះជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក
#ឈៀងម៉ៃ# #ព័ត៌មាន# #ការបំពុល# #ព័ត៍មានអន្តរជាតិ#
3727
ទីក្រុងឈៀងម៉ៃ ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសថៃ ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទ នៅថ្ងៃសុក្រ (ទី១៥ ខែមីនា) នេះ ខណៈដែលអ្នកស្រុក និងអ្នកទេសចរ នៅទីក្រុងភាគខាងជើងដ៏ស្រស់បំព្រងមួយនេះ ពិបាកដកដង្ហើមដោយសារខ្យល់អាកាសកង្វក់។
ទីក្រុងនេះបានឈរនៅលើគេនៃតារាងរបស់គេហទំព័រត្រួតពិនិត្យគុណភាពខ្យល់ IQAir ក្នុងចំណោមទីក្រុងដែលមានការបង្កកខ្វក់បរិកាសខ្លាំងបំផុតលើពិភពលោក នៅព្រឹកថ្ងៃសុក្រនេះ។ កម្រិតនៃការបំពុល PM2.5 ពោលគឺជាភាគល្អិតបង្កមហារីកដែលមានទំហំតូចល្មមអាចចូលទៅក្នុងចរន្តឈាមតាមសួត ត្រូវបានចាត់ថ្នាក់ថា មានកម្រិត «មិនល្អខ្លាំង» និងប៉ះពាល់ដល់ទៅជាង ៣៥ដងនៃគោលការណ៍ណែនាំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក។
ការបំពុលកម្រិតខ្ពស់ ជារឿយៗបានកើតមាននៅទីក្រុងឈៀងម៉ៃដែលជាស្រុកកំណើតរបស់អតីតមនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អំឡុងដើមខែនៃឆ្នាំនេះ នៅពេលដែលកសិករតែងដុតដំណាំ ដើម្បីសម្អាតដី ហើយចំហេះព្រៃ និងការហុយផ្សែង ក៏រួមចំណែកបន្ថែមដល់ការបង្កកខ្វក់នេះផងដែរ។
ការបង្កើននូវការយល់ដឹងអំពីផលប៉ះពាល់សុខភាព បានជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការមួយចំនួន ដោយខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន បានអនុម័តច្បាប់បរិយាកាសបរិសុទ្ធ ដើម្បីដោះស្រាយបញ្ហានេះ កាលពីខែមករា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋធានីហាណូយរបស់វៀតណាមស្ថិតក្នុងបញ្ជីទីក្រុងដែលមានការបង្កកខ្វក់បរិកាសខ្លាំងបំផុត
ទិន្នន័យ៖ ការបំភាយពីចំហេះព្រៃនៅប្រេស៊ីល វេណេហ្សុយអេឡា និងបូលីវី ឡើងខ្ពស់បំផុត ក្នុងរយៈពេល ២១ឆ្នាំ
អគ្គិភ័យ ឆាបឆេះនៅពន្ធនាគារ រដ្ឋធានីប្រទេសហៃទី ខណៈប្រទេសនេះរកមធ្យោបាយដោះស្រាយវិបត្តិនយោបាយ
ស្ថាប័នបោះឆ្នោតថៃស្នើឲ្យតុលាការរំលាយគណបក្សបោះជំហានទៅមុខ
យោបល់ទាំងអស់ (0)