TNAOT News

· ម្សិលមិញ

អបអរខួបលើកទី២០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ និងខួប១៥ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

1915

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីអបអរខួបលើកទី២០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ និងខួប១៥ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមជាអធិបតីភាពពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងស្ថាប័ន សិស្សនិស្សិត សរុបប្រមាណ ៦០០នាក់។តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ាង វិនពីន បានលើកឡើងថា «សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៥ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា! ១៥ឆ្នាំនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃវិទ្យាស្ថានខុងជឺនៅរាជបណ្ឌិតសភា ក៏ជាខួប១៥ឆ្នាំនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជា ក៏ដូចជាលទ្ធផលផ្លែផ្កានៃទំនាក់ទំនងចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។ ភាគីចិននឹងបន្តគាំទ្រវិទ្យាស្ថានខុងជឺនៅកម្ពុជាក្នុងការរៀបចំថ្នាក់បង្រៀនភាសាចិន និងបណ្តុះបណ្ដាលអ្នកការទូតមិត្តភាពសម្រាប់ចិន និង កម្ពុជាឱ្យកាន់តែច្រើន»។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះបានរៀបចំការសម្ដែងសិល្បៈរួមគ្នា រវាងក្រុមសិល្បៈភាគីកម្ពុជា និងក្រុមសិល្បៈដែលអញ្ជើញមកពីសាកលវិទ្យាល័យជីវជាំង ប្រទេសចិន ដើម្បីផ្លាស់ប្ដូរវប្បធម៌ប្រពៃណីផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស