TA X2
· 04-22
ឯកអគ្គរដ្ឋទូតប្រទេសចិន ប្រចាំនៅកាណាដា ចាកចេញពីមុខតំណែង
#ព័ត៌មាន# #ចេញពីមុខតំណែង# #Cong Peiwu# #ព័ត៍មានអន្តរជាតិ#
4504
ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកាណាដា លោក ខុង ភៃអ៊ូ (Cong Peiwu) ដែលបានបម្រើការតាំងពីឆ្នាំ ២០១៩ បានចាកចេញពីមុខតំណែង ហើយបានត្រឡប់ទៅប្រទេសចិនវិញហើយ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះបាននិយាយកាលពីថ្ងៃអាទិត្យ (២១ មេសា) ដោយព័ត៌មាននេះបានលេចចេញក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់កាណាដាម្នាក់ទៅកាន់ប្រជាជាតិអាស៊ីមួយនេះ។
ព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុដែលលោកចាកចេញពីមុខតំណែងមិនទាន់មាននៅឡើយទេ ហើយស្ថានទូតចិន នៅទីក្រុងអូតាវ៉ា ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។
ការចាកចេញរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន គ្លូប អ៊ែន មែល (Globe and Mail)។ ព័ត៌មាននេះរាយការណ៍ដោយដកស្រង់ពីប្រភពថា មុខតំណែងរបស់លោក ខុង បានបញ្ចប់កាលពីថ្ងៃទី០៩ ខែមេសា ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សមួយចំនួននៅក្នុងស្ថាប័នការទូត ដោយសារតែលឿនខ្លាំងពេក។
ទំនាក់ទំនងរវាងទីក្រុងអូតាវ៉ា និងទីក្រុងប៉េកាំង មានភាពតានតឹងចាប់តាំងពីឆ្នាំ២០១៨ មកនៅពេលដែលនគរបាលកាណាដាបានឃុំខ្លួនលោក ម៉េង វ័នចូវ (Meng Wanzhou) ដែលជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន ហ័រវ៉ី តិចណូឡូជីស៍ (Huawei Technologies) តាមដីការបស់សហរដ្ឋអាមេរិក ហើយក្រោយមកជនជាតិកាណាដាពីរនាក់ត្រូវបានចិនចាប់ឃុំខ្លួនវិញ ដែលបង្កជាភាពរកាំរកូសរវាងប្រទេសទាំងពីរ៕
https://www.reuters.com/world/americas/chinas-ambassador-canada-leaves-his-post-2024-04-21/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សារព័ត៌មាន៖ កាណាដាបានបណ្ដេញអ្នកវិទ្យាសាស្ត្រពីរនាក់ពីការងារជុំវិញផ្តល់ព័ត៌មានសម្ងាត់ដល់ប្រទេសចិន
អតីតនាយករដ្ឋមន្រ្តីកាណាដាលោក Brian Mulroney ទទួលមរណភាពនៅវ័យ ៨៤ឆ្នាំ
នគរបាលម៉ាឡេស៊ីស៊ើបអង្កេតទំនាក់ទំនង រវាងបុរសជាប់ឃុំខ្លួន និងក្រុមឧក្រិដ្ឋកម្មអ៊ីស្រាអែល
ចិនកោះអញ្ជើញអ្នកការទូតជប៉ុន ជុំវិញការអត្ថាធិប្បាយអវិជ្ជមាន ក្នុងជំនួបកំពូល នៅអាមេរិក
យោបល់ទាំងអស់ (0)