BBR
· 10-03
ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ
#Xi Jinping# #ប្រជាមានិតចិន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #បដិសណ្ឋារកិច្ច#
10246
យប់ថ្ងៃទី៣០ ខែកញ្ញា ពិធីបដិសណ្ឋរកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានប្រារព្ធធ្វើយ៉ាងឧឡារិកនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមក្នុងពិធីបដិសណ្ឋារកិច្ចនិងថ្លែងសុន្ទរកថាគន្លឹះ។លោកបានលើកឡើងថា ក្នុងរយៈពេល៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក បក្សកុម្មុយនីស្តចិនបានដឹកនាំនិងរួមសាមគ្គីប្រជាជននៃជនជាតិនានាទូទាំងប្រទេសចិន ធ្វើការតស៊ូយ៉ាងខ្ជាប់ខ្ជួន ហើយបានបង្កើតអព្ភូតហេតុពីរ គឺការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងស្ថិរភាពសង្គមក្នុងរយៈពេលវែង។ប្រទេសចិនបានឆ្លងកាត់ការប្រែប្រួលយ៉ាងខ្លាំង ហើយការស្តារឡើងវិញដ៏មហិមានៃប្រជាជាតិចិនបានឈានចូលដំណើរការជាប្រវត្តិសាស្ត្រដែលមិនអាចបញ្ច្រាសបាន។ក្នុងដំណើរថ្មីចិនយុគសម័យថ្មី ប្រជាជនមុខជានឹងបង្កើតភាពរុងរឿងថ្មីកាន់តែច្រើនជាមិនខាន ហើយមុខជានឹងរួមចំណែកថ្មីកាន់តែច្រើនដល់បុព្វេហតុដ៏ឧដុង្តឧដម្តនៃសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិជាមិនខាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សមាជិកសភាជាន់ខ្ពស់របស់ចិន ជួបសមភាគីកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង
ប្រពៃនៃពីបុរាណ! ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរធំនៅប្រាសាទនាគព័ន្ធ ខេត្តសៀមរាប
ឪពុកទាហានម៉ារីនដែលត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន ត្រូវបានចាប់ខ្លួន អំឡុងសុន្ទរកថារបស់លោក Biden
សមាជិកបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក ជំរុញឱ្យមានការបោះឆ្នោតលើជំនួយអ៊ុយក្រែន
យោបល់ទាំងអស់ (0)