TNAOT News
· ម្សិលមិញ
ភ្នំភ្លើងដ៏សកម្មបំផុតមួយរបស់ពិភពលោក Kilauea របស់ហាវ៉ៃត្រូវបានផ្ទុះឡើងម្តងទៀត
#ផ្ទុះភ្នំភ្លើង# #NEW NEWS# #ព័ត៌មាន# #កោះហាវៃ# #បង្កគ្រោះថ្នាក់# #ផ្សែងអ័ព្ទ# #ព័ត៍មានអន្តរជាតិ#
2598
កម្អែលភ្នំភ្លើងបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃច័ន្ទ តាមរយៈសំបកនៃភ្នំភ្លើងដ៏សកម្មបំផុតមួយរបស់ពិភពលោក ដែលមានឈ្មោះថា Kilauea ស្ថិតនៅលើកោះដ៏ធំមួយរបស់ហាវ៉ៃ។
មជ្ឈមណ្ឌលអង្កេតភ្នំភ្លើង Hawaii បានរាយការណ៍ថា ការផ្ទុះនេះគឺស្ថិតនៅលើកំពូលភ្នំភ្លើង caldera ក្នុងតំបន់ដាច់ស្រយាល និងនៅជិតនិងឧទ្យានជាតិភ្នំភ្លើង Hawaii ។ វាបានធ្វើឲ្យមានរញ្ជួយដីដែលចាប់ផ្តើមនៅម៉ោងប្រហែល ២ ទៀបភ្លឺម៉ោងក្នុងស្រុក ហើយរយៈពេលប្រហែលកន្លះម៉ោងគេឃើញមានកម្អែលភ្នំភ្លើងដែលផុសឡើងតាមរយៈការប្រេះស្រាំនៅក្នុង caldera ហើយផុសមកដូចជាទឹក។
ក្រុមសង្កេតការណ៍បាននិយាយថា ការគំរាមកំហែងភ្លាមៗបំផុតគឺមកពីផ្សែងអ័ព្ទភ្នំភ្លើងដែលអាចទៅដល់លំនៅដ្ឋានដែលនៅផ្នែកខាងក្រោម។ ផ្សែងអ័ព្ទភ្នំភ្លើងបែបនេះមានផ្ទុកស្ពាន់ធ័រឌីអុកស៊ីត ហើយអាចធ្វើឲ្យរោគសញ្ញាកាន់តែអាក្រក់សម្រាប់អ្នកដែលមានបញ្ហាសុខភាពដូចជាជំងឺហឺត បញ្ហាផ្លូវដង្ហើមផ្សេងទៀត ឬជំងឺសរសៃឈាមបេះដូង។
គួររំលឹកផងដែរថា តំបន់ដែលការផ្ទុះកំពុងកើតឡើងនេះត្រូវបានបិទជាសាធារណៈតាំងពីឆ្នាំ ២០០៧ ដោយសារគ្រោះថ្នាក់ដែលរួមមានអស្ថិរភាពជញ្ជាំងរណ្ដៅ ការបាក់ដី និងការធ្លាក់ថ្ម។ ឧទ្យានជាតិភ្នំភ្លើង Hawaii គ្របដណ្តប់លើកំពូលភ្នំភ្លើងដ៏សកម្មបំផុតចំនួនពីររបស់ពិភពលោករួមមាន ភ្នំភ្លើង Kilauea និង ភ្នំភ្លើងMauna Loa៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ភ្នំយ៉ាវយ៉ៃ ដែលជាកន្លែងឧទ្ធម្ភាគចក្រធ្លាក់ គឺជាភ្នំខ្ពស់ជាងគេទី៧ នៅកម្ពុជា
ភ្នំភ្លើងអ៊ីសឡង់ បន្តព្រួសផ្សែង និងកម្អែកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
ឆ្នេរបុរាណ ត្រូវបានបំផ្លាញដោយការផ្ទុះភ្នំភ្លើង Vesuvius នៅឆ្នាំ ៧៩មុនគ.ស បើកឡើងវិញ
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅរដ្ឋ Texas សហរដ្ឋអាមេរិក
យោបល់ទាំងអស់ (0)