Lookingtoday

· 06-21

ឆ្នេរបុរាណ ត្រូវបានបំផ្លាញដោយការផ្ទុះភ្នំភ្លើង Vesuvius នៅឆ្នាំ ៧៩មុនគ.ស បើកឡើងវិញ

#ព័ត៌មាន# #តំបន់ឆ្នេរបុរាណ# #ព័ត៍មានអន្តរជាតិ# #ភ្នំភ្លើង Vesuvius#

3559

រ៉ូម៉ាំង៖ តំបន់ឆ្នេរបុរាណដែលត្រូវបានបំផ្លិចបំផ្លាញដោយការផ្ទុះភ្នំភ្លើង Vesuvius កាលពីជិត ២០០០ ឆ្នាំមុន បានបើកដំណើរការឲ្យសាធារណជនប្រើប្រាស់ឡើងវិញ បន្ទាប់ពីការងារជួសជុល និងធ្វើការស្តាររចនាសម្ព័ន្ធតំបន់រួចជាស្ថាពរ

ឆ្នេរបុរាណនៅឧទ្យានបុរាណវិទ្យា Herculaneum ត្រូវបានគេគិតថា ជាកន្លែងដែលបុរសជាង ៣០០ នាក់បានព្យាយាមដោយឥតប្រយោជន៍ ដើម្បីជួយសង្រ្គោះខ្លួនពីគ្រោះធម្មជាតិក្នុងឆ្នាំ ៧៩មុនគ.ស ខណៈពេលដែលកំពុងរង់ចាំការជួយសង្គ្រោះដោយកងកម្លាំងការពារស៊ីវិលដែលដឹកនាំដោយអ្នកប្រាជ្ញរ៉ូម៉ាំងដ៏ល្បីលោក Pliny the Elder។

តំបន់ឆ្នេរបុរាណនេះបានបើកឡើងវិញជាសាធារណៈកាលពីថ្ងៃពុធ បន្ទាប់ពីមានការជីកកកាយ និងជួសជុលបុរាណវត្ថុជាច្រើនឆ្នាំ ក្នុងអំឡុងពេលដែលសាកសពមនុស្ស និងភស្តុតាងផ្សេងទៀតនៃការផ្ទុះត្រូវបានរកឃើញ។

នាយកនៃឧទ្យានបុរាណវិទ្យា លោក Herculaneum Francesco Sirano បាននិយាយថា តំបន់បុរាណ មិនត្រឹមតែជាការងារជួសជុលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការងារស្រាវជ្រាវដ៏អស្ចារ្យ ពីព្រោះយើងដឹងថា ការបង្ហាញពីទីតាំងឡើងវិញ នៅកន្លែងបុរាណវត្ថុដែលបើកចំហរ មានន័យថា អាចស្វែងយល់ពីទិដ្ឋភាពវិទ្យាសាស្ត្រផងដែរ យើងបានធ្វើការជីកកកាយ និងបានរកឃើញអដ្ឋិធាតុ ព្រមទាំងការឆ្លងកាត់នៃលំហូរកម្អែលភ្នំភ្លើងបានវាយលុកទីក្រុងក្នុងឆ្នាំ ៧៩ មុនគ.ស ជាមួយនឹងសម្ភារៈគ្រប់ប្រភេទ។

ការរកឃើញដ៏សំខាន់បំផុតនៅ Herculaneum គឺការរត់គេចខ្លួនចុងក្រោយដែលបានកើតឡើងក្នុងឆ្នាំ២០២១ ដោយមានគ្រោងឆ្អឹងរបស់បុរសអាយុប្រហែល ៤០ ឆ្នាំ ប្រហែលជាកំពុងព្យាយាមរត់គេចឆ្ពោះទៅសមុទ្រ ហើយអ្នកដែលកាន់កាបូបដ៏មានតម្លៃបំផុតរបស់លោកជាមួយវត្ថុលោក។

រដ្ឋមន្ត្រីក្រសួងវប្បធម៌អ៊ីតាលី លោក Gennaro Sangiuliano បាននិយាយកាលពីថ្ងៃពុធថា Herculaneum Pompeii, Oplontis យើងកំពុងធ្វើការលើគម្រោងជាច្រើន។ ច្បាប់ថវិកា យើងបានកែលម្អការជីកកកាយឡើងវិញ ហើយមានការដ្ឋានសំណង់ដែលសកម្មមិនធ្លាប់មានពីមុនមក ហើយកំពុងបង្ហាញកំណប់ថ្មីៗ ដែលជំរុញសកម្មភាពរបស់អ្នកប្រាជ្ញ៕ ដោយ៖លី ភីលីព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស