TNAOT News

· 15​ម៉ោង​មុន

កសិករដាំបន្លែលើជំរាលស្ទឹងសង្កែ ទាក់ទាញទេសចរចូលថតរូបជាប់ជាប្រចាំ

#កសិករ# #NEW NEWS# #សង្គម# #ទេសចរ# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

2086

ក្រៅពីរបរធ្វើស្រែចម្ការ ប្រជាពលរដ្ឋដែលមានទីលំនៅតាមដងស្ទឹងសង្កែ ជាពិសេសក្នុងភូមិខ្សាច់ពោយ និងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ នៃខេត្តបាត់ដំបង បាននាំគ្នាដាំដំណាំបន្លែចម្រុះតាមដីជំរាលស្ទឹង ដើម្បីទទួលបានចំណូលបន្ថែមក្នុងការផ្គត់ផ្គង់គ្រួសារ។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។ដំណាំបន្លែទាំងនោះពលរដ្ឋច្រើនដាំនៅអំឡុងរដូវប្រាំង ពីព្រោះកម្រិតទឹកស្ទឹងសង្កែទាបថ្លាល្អ រួមទាំងដីមានជីវជាតិផងដែរ។ ក្រៅពីជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាកសិករ ទិដ្ឋភាពបៃតងនៃផលដំណាំបន្លែ រួមជាមួយទឹកស្ទឹងសង្កែរាក់ថ្លាល្អ ជំនោរខ្យល់ត្រជាក់នារដូវលំហើយ បាននឹងកំពុងក្លាយជាផលិតផលទេសចរណ៍តាមរដូវកាលដ៏ទាក់ទាញមួយក្នុងស្រុកបាណន់ថែមមួយកម្រិតទៀត។ជារៀងរាល់ថ្ងៃ អ្នកដឹកភ្ញៀវទេសចរ និងមគ្គុទ្ទេសក៍ទេសចរ តែងឆ្លៀតនាំភ្ញៀវទេសចរ (ពិសេសទេសចរអន្តរជាតិ) ជិះមើលផលដំណាំបន្លែ ដើរកាត់ស្ពានយោល ដើម្បីឲ្យភ្ញៀវទេសចរបានផ្តិតយករូបភាពស្អាតៗ និងស្វែងយល់ពីការរស់នៅរបស់ប្រជាជនជនបទ មុនទៅដល់រមណីយដ្ឋានប្រាសាទបាណន់៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)