Harbor Property

· 03-12

WeChat: HB066886633

#ដើរលេង# #កោះរ៉ុងសន្លឹម# #ដើរលេងស្រុកខ្មែរ#

6892

កោះរ៉ុងសន្លឹមស្ថិតនៅប្រជុំកោះរ៉ុង ខេត្តព្រះសីហនុ សណ្ឋានកោះមានរាងបត់នៅចុងខាងត្បូង និងខាងជើង ដែលជាបាតុភូតធម្មជាតិបង្កើតឲ្យឆ្នេរទាំងមូលមានរាងជាបេះដូង ប្រកបដោយភាពស្រស់ស្អាត។ កោះរ៉ុងសន្លឹមស្ថិតនៅភាគខាងត្បូងនៃកោះរ៉ុង ចម្ងាយប្រហែលជា៤គីឡូម៉ែត្រ។ ភ្ញៀវទេសចរអាច ទស្សនាឆ្នេរខ្សាច់សក្បុស និងសមុទ្រថ្លាដូចកញ្ជក់។ 

ខាងក្រោមជាសកម្មភាពដ៏ល្អបំផុតទាំង៥ដែលលោកអ្នកគួរតែធ្វើ នៅពេលបានទៅលេងកំសាន្តកោះរ៉ុងសន្លឹម៖

ទឹកជ្រោះ៖ ក្រៅពីទឹកសមុទ្រនិងឆ្នេរដ៏ស្រស់ស្អាត នៅកោះរ៉ុងសន្លឹមក៏មានទឹកជ្រោះដ៏ស្រស់ស្អាត ដែលស្ថិតនៅជិតនឹងរីសត Freedom Island resort។ ទឹកជ្រោះដ៏ស្រស់ស្អាតនេះស្ថិតនៅកណ្តាលព្រៃ ប្រឹក្សាដ៏ស្ងប់ស្ងាត់។ ទឹកជ្រោះធម្មជាតិនេះហាក់បីដូចជាអាងទឹកធម្មជាតិដែលប្រកប់ខ្លួននៅកណ្តាល ព្រៃដ៏ត្រកាល។

ទស្សនាឆ្នេរ​ Lazy Beach៖ ឆ្នេរខ្សាច់ដ៏សក្បុសមួយនេះលាតសណ្ឋឹងវែងគួរឲ្យទាក់ទាញ។ ឆ្នេរនេះធ្លាប់ជាប់ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតស្ថិតនៅក្នុងបញ្ជីឆ្នេរស្រស់ស្អាតបំផុតក្នុងពិភពលោក ដែលបានកត់ត្រាដោយ National Geographic។ ប្រសិនបើអ្នកសម្រេចចិត្តថាស្នាក់នៅទីនោះមួយយប់ នេះជាពេលដល់ល្អ ដែលអំណោយផលដល់លោកអ្នកក្នុងការមើលថ្ងៃលិច ដែលជាទិដ្ឋភាពមិនអាចបំភ្លេចបាន។



មុជទឹកសមុទ្រមើលផ្កាថ្ម៖ ជាកោះទេសចរដែលផ្តល់ជូននូវសេវាកម្មទេសចរដ៏សំបូរបែប ក្នុងនោះក៏មានការបម្រើជូនភ្ញៀវទេសចរក្នុងការកំសាន្តមើលផ្កាថ្ម (Snorkel and Scuba Dive)។ ឆ្លៀតមើលផ្កាថ្មនៅជុំវិញក្បែរឆ្នេរសមុទ្រកោះរ៉ុងហើយ។

ដំណើរកំសាន្តជុំវិញកោះ៖ អ្នកអាចជាវជាកញ្ចប់ទេសចរដែលផ្តល់ជូនដោយលោកអ្នក ដោយលោកអ្នកអាចជិះទូកស្ទូចត្រី និងដើរកំសាន្តតាមឆ្នេរ និងអាចមើលឃើញត្រីដូហ្វីនជាច្រើនហែលទឹកលេងទៅមក (ប្រសិនបើចំថ្ងៃល្អ និងសំណាងរបស់អ្នក) និងជិះទូកលេងនៅតាមបណ្តុំកោះជិតៗទីនោះផងដែរ។ អ្នកអាចមើលឃើញទេសភាពតាមកោះតូចធំជាច្រើន និងកំសាន្តអារម្មណ៍ជាមួយនឹងអាកាសធាតុត្រូពិក នៃដែនកោះរបស់កម្ពុជា។

ប៉មសមុទ្រ (The Lighthouse)៖ ប៉មសមុទ្រមួយបានបង្កប់ខ្លួនស្ថិតនៅចុងម្ចាងនៃឆ្នេរមួយ ដែលស្ថិតនៅទល់មុខ ឆ្នេរសារ៉ាសេន។ អាចធ្វើដំណើរទៅតាមច្រកចូលទៅកាន់ប៉មសមុទ្រនោះ វាមានរាងចម្ងាយឆ្ងាយគួរសមផងដែរ។ ទេសភាពថ្ងៃលិចនៅទីនោះពិតជាទីមនោរម្យ គួរឲ្យចង់គយគន់។

សូមជម្រាបផងដែរថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោរ៉ុង តម្លៃ៣០០លានដុល្លារអាមេរិក នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បាននឹងកំពុងឈូសឆាយពង្រាបដីហើយ។  គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ  វិនិយោគដោយ​ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី របស់អ្នកឧកញ៉ា គិត ម៉េង៕


អានអន្តបទបន្ថែម៖

អ្នកជំនាញ៖ កម្ពុជាត្រូវមានអ្វីលើសពីអង្គរវត្តដើម្បីទាក់ទាញភ្ញៀវទេសចរ

ឈ្វេងយល់អំពីការជួលផ្ទះក្នុងខេត្តព្រះសីហនុ

ការអភិវឌ្ឍន៍គម្រោងរីសតប្រណិតនៅលើកោះនៃខេត្តព្រះសីហនុកាន់តែមានការរីកចម្រើន

ស្វែងរកគម្រោងអភិវឌ្ឍន៍ និងដីសម្រាប់លក់ នៅប្រទេសកម្ពុជា តាមរយៈ Harbor Property!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស