TNAOT News
· 12-23
ជប៉ុនផ្តល់ជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រយុទ្ធនាការស្អាតនៅកម្ពុជា
#NEW NEWS# #ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត# #សង្គម# #យុទ្ធនាការស្អាត# #ជប៉ុន# #ព័ត៌មានសង្គម#
4635
ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់ប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនៅក្នុងកម្មពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» សម្រាប់គម្រោងប្រើប្រាស់ឡើងវិញនូវរថយន្តដឹកសំរាមជប៉ុននៅ ក្រុង ស្រុកចំនួន ១០ គ្រឿងក្នុងខេត្តចំនួន ៧នៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត បានលើកឡើងថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាពេលនេះ គឺជាការបោះជំហានថ្មីមួយទៀត ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំគោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត បានអរគុណដល់ប្រទេសជប៉ុន ដែលកន្លងមកបានផ្តល់រថយន្តដឹកសំរាមចំនួន ២០គ្រឿង និងបានបន្តប្រគល់ជូនទៅដល់រដ្ឋបាលក្រុង ស្រុកគោលដៅ និងសម្រាប់ឆ្នាំ២០២៤នេះ ប្រទេសជប៉ុនបានផ្តល់នូវរថយន្តចំនួន ១០បន្ថែមទៀត ដើម្បីសម្របសម្រួល និងបន្តប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុក ចំនួន ៧ លើការពង្រឹងសេវាប្រមូល និងដឹកជញ្ជូនសំរាម ទៅចាក់ចូលនៅទីលានឱ្យស្អាត និងទាន់ពេលវេលា។
សូមបញ្ជាក់ជូនថា ក្រសួងបរិស្ថានកំពុងរៀបចំផែនការសកម្មភាព ដើម្បីដោះស្រាយ "ការសម្អាតផ្លូវជាតិលេខ៣ ទី៤ ទី៤១ និង៥១" នៅតំបន់នានា រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និង ខេត្តព្រះសីហនុ។ ផែនការនេះមានគោលបំណងធានាឱ្យទីក្រុង ស្រុក និងខណ្ឌនៅតាមដងផ្លូវជាតិទាំងនេះស្អាត និងគ្មានសំរាម និងសំណល់ប្លាស្ទិកនៅឆ្នាំ២០២៥៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមអ្នកមុជទឹក ប្រមូលសំរាមចំនួន ២ តោន នៅតំបន់ផ្កាថ្មលើកោះ Con Dao ក្នុងប្រទេសវៀតណាម
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា
អាមេរិក អង់គ្លេស និងអូស្ត្រាលី ពិចារណាកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើកិច្ចព្រមព្រៀង AUKUS
យោបល់ទាំងអស់ (0)